ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ នឹងភរិយា អញ្ជើញជាអធិបតី​ភាពក្នុងពិធីកាត់ខ្សែបូ បើកមហាសង្ក្រាន្ដ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ស្ថិតនៅ​វត្តនន្ទមុនី ខណ្ឌមានជ័យ រាជធានីភ្នំពេញ..!

លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ នឹងភរិយា អញ្ជើញជាអធិបតី​ភាពក្នុងពិធីកាត់ខ្សែបូ បើកមហាសង្ក្រាន្ដ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ស្ថិតនៅ​វត្តនន្ទមុនី ខណ្ឌមានជ័យ រាជធានីភ្នំពេញ..!

ខណ្ឌមានជ័យ៖នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ព្រះគ្រូ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និង ពុទ្ធបរិស័ទចំណុះជើងវត្តនន្ទមុនី ស្ថិតនៅ​ក្នុងភូមិដំណាក់ធំ១ សង្កាត់​ស្ទឹង​មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រារព​ពិធីកាត់ខ្សែបូ បើកមហាសង្ក្រាន្ដ​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី ក្រោមអធិតីភាព លោក សេង គន្ធ អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ​។​

នាឱកាសអញ្ជើញជាអធិបតី លោក សេង គន្ធ បានមានប្រសាសន៍ ផ្ដាំផ្ញើ​ដល់បងប្អូនប្រជាបលរដ្ឋ នឹងក្មួយៗយុវជន យុវនារី ទាំងអស់ នាំគ្នារាំលេង លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យបានសប្បាយ ចាប់ពីថ្ងៃបើកមហាសង្ក្រាន្ដនេះតទៅ ហើយកុំបង្ករបញ្ហា ឈ្លោះទាស់ទែញគ្នា នាំឱ្យកើតមាន អសន្តិសុខសង្គម ព្រោះថារាជរដ្ឋាភិបាល លោកខិតខំ ស្វែងរកសន្តិភាព នឹងថែរក្សាសន្តិភាព ដើម្បីឱ្យប្រជាពលរដ្ឋទូរទាំងប្រទេស បានសេចក្តីសុខ​សាន្ត សប្បាយរីករាយ ទាំងអស់​គ្នាក្នុងនាមយើងជាកូនខ្មែរ។​

លោកអភិបាលបន្តទៀតថា ប្រហែលជាវត្តនន្ទមុនី ដែលបើកមហាសង្ក្រាន្ដនេះមុនគេ ដូចនេះសូមចូលរួមសប្បាយរីករាយ និងលេងល្បែងប្រជាប្រិយ ចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់ យើងនាំគ្នា ទៅលេងសង្រ្កាន្ដ នៅវត្តភ្នំវិញវិញម្តង។​

សូមបញ្ជាក់ថាក្នុងពិធីមហាសង្ក្រាន្ត នៅក្នុងវត្តនន្ទមុនី មានការរាំលេងបែបប្រពៃណីខ្មែរ និងល្បែងប្រជាប្រិយដូចជា៖ចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ លោតបាវ ពង្រត់កូនក្រមុំ ឡើងសសរខ្លាញ់ ញាំបិគួក ស្តេចចង់ ដណ្តើម ស្លឹកឈើ ចាប់កូនខ្លែង។ល។​

*សូមបងប្អូនកុំលេងល្បែងណាដែលនាំឱ្យ​កើតមាន គ្រោះថ្នាក់ជាយថាហេតុ នឹងល្បែង​ដែលថ្នាក់ដឹកនាំបានហាមឃាត់ជាដាច់ខាត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!