ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារដែលមានសមាជិកលង់ទឹកស្លាប់ចំនួន ២គ្រួសារ និងគ្រួសាររងគ្រោះដោយអគ្គីភ័យ ១គ្រួសារនៅស្រុកពញាឮ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារដែលមានសមាជិកលង់ទឹកស្លាប់ចំនួន ២គ្រួសារ និងគ្រួសាររងគ្រោះដោយអគ្គីភ័យ ១គ្រួសារនៅស្រុកពញាឮ

ខេត្តកណ្ដាល រសៀលថ្ងៃទី១០  ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខា ស្រុកពញាឮ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពជនរងគ្រោះស្លាប់ដោយករណីលង់ទឹកចំនួន ២គ្រួសារ នៅឃុំផ្សារដែក និងឃុំវិហារលួង និងមួយគ្រួសារទៀតរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងការចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសពជនរងគ្រោះទាំង២ ក៏ដូចគ្រួសាររងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះដោយក្តីក្តុកក្តួលក្រៃលែង។

លោកជំទាវបានបញ្ជាក់ថា អំណោយដែលសាខា បាននាំមកផ្តល់ជូនបងប្អូនគ្រួសារជនរងគ្រោះនាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍  សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះលោកជំទាវ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃទាំងបី ជួយនាំដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារអំណោយដែលប្រតិភូសាខា បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹក ២គ្រួសារ រួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស  ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ និងថវិកាចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន អង្ករ ៥០គីឡូក្រាម ,មី ១កេស  ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ឃីត១កញ្ចប់ សម្ភារៈផ្ទះបាយ១ឈុត កៅស៊ូតង់១ និងថវិកាចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល)ផងដែរ។

ចុងក្រោយប្រតិភូសាខាបានបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ចំនួន ៣០ម៉ឺនរៀល និងសម្ភារសិក្សាមួយចំនួនទៀត ជូនកុមារកំព្រា ១នាក់ រស់នៅជាមួយនឹងជីដូនដែលមានជីវភាពក្រីក្រ ត្រូវម្តាយស្លាប់ចោលតាំងយូរមកហើយ នៅក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល៕  

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!