ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ និងក្រុមការងារ នាំយកអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថវិកា​រ៤,០០០,០០០រៀល នឹងសម្ភារៈមួយចំនួនជូនក្មួយស្រីលក់ពងទាកូន..!

លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ និងក្រុមការងារ នាំយកអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថវិកា​រ៤,០០០,០០០រៀល នឹងសម្ភារៈមួយចំនួនជូនក្មួយស្រីលក់ពងទាកូន..!

ភ្នំពេញ​៖នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដោយមានការ ចង្អុលបង្ហាញ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ លោក សេង គន្ធ អភិបាល​នៃគណៈអភិបាលខណ្ឌមានជ័យ និងជាគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក់បាតក្រហមកម្ពុជា ថវិការចំនួន៤,០០០,០០០៛(បួនលានរៀល)ជូនដល់ក្មួយស្រីលក់ពងទាកូន ឈ្មោះ សៀត ធីតា ស្ថិតនៅភូមិខ្វាវលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។​

អំណោយដែលបាននាំយកទៅប្រគល់ជូនតាមរយៈលោក អភិបាលខណ្ឌមានជ័យរួមមាន៖អង្ករពីរប៉េ​ស្មើ១០០គីឡូក្រាម មីចំនួនពីរកេស ភេសជៈពីរកេស ទឹកសុទ្ធពីរកេស នឹងថវិការចំចំនួន៤,០០០,០០០៛(បួមនលានរៀល)។​

ចុងបញ្ចាប់ក្មួយស្រី សៀត ធីតា ដែលជាអ្នកលក់ពងទាកូន បានគោរពថ្លែងអំណអរគុណទៅដល់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវសេចក្តីសុខគ្រប់ពេលវេលា កម្លាំងមាំមួន និងឈ្នះ​អស់មាសត្រូវ ជាពិសេសន៍សមប្រកបទៅដោយ ពុទ្ធិពរទាំង ៤ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​។​

សូមរំលឹកថា៖កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង១៥:៤៧នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខធនាគារហត្ថា ផ្លូវមុន្នីរ៉េត ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ភ្នំពេញ រវាងរថយន្តម៉ាក Lexus ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG 7680 អ្នកបើកបររថយន្តឈ្មោះ វណ្ណ សុគន្ធា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅ ភូមិ វាល ឃុំ វាល ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ បានប៉ះជាមួយម៉ូតូរុឺម៉ក់ម៉ាកDream ពណ៌ខ្មៅ បើកបរដោយឈ្មោះ សៀត ធីតា ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅភូមិខ្វាវលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។

គូសបញ្ជាក់ដែរថា៖នារសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទីភាគីទាំងសងខាងបានមកជួបគ្នានៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដោយភាគីខាងម៉ូតូរុឺម៉ក់បានព្រមព្រៀងបញ្ចប់សំណុំរឿងដោយមិនទាមទារសំណងទេហើយពុំប្តឹងតវ៉ាគ្នាតទៅទៀត និងសូមអោយម្ចាស់រថយន្ត នឹងម្ចាស់រ៉ឺម៉ក ធ្វើវីឌីអូសុំទោសគ្នាទៅវិញទៅមកជាសាធារណៈនូវកំហុសខុសឆ្គងដែលបានកើតហេតុកន្លងមក។
ករណីខាងលើបានចប់សព្វគ្រប់នៅម៉ោង១៦:១០នៅថ្ងៃខែឆ្នាំនិងកន្លែងដដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!