ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជារងការឈ្លានពានពីយោធាថៃ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជារងការឈ្លានពានពីយោធាថៃ

ព្រៃវែង ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។

ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជាដែលជានិច្ចជាកាលសម្ដេចធិបតី តែងតែខ្វាយខ្វល់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពកុមារតូចៗផងដែរ។ ដូច្នេះតាមរយៈការគិតគូរ និងការយកចិត្តទុកដាក់នេះ បានធ្វើឱ្យតាមបណ្ដាមូលដ្ឋានទូទាំងប្រទេសបង្កើតឱ្យមានក្រុមគ្រូស្ម័គ្រចិត្តដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃ។

លោក វេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកបាភ្នំនាព្រឹកនេះ មានចំនួន៤១៣នាក់។ ក្រុមគ្រូពេទ្យនឹងពិនិត្យនិងព្យាបាលជំងឺទូទៅ រួមមាន អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ជំងឺក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក និងវាស់ភ្នែក។ ក្រៅពីនេះ ក៏មានការពិនិត្យភ្នែក និងចែកវ៉ែនតា ការពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម។

គួររម្លឹកថា ក្នុងឆ្នាំ២០២៥កន្លងទៅ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៨លើក មាន១២ក្រុង ស្រុក គឺក្រុងព្រៃវែង ស្រុកពាមជរ ស្រុកស៊ីធរកណ្ដាល ស្រកពារាំង ស្រុកកំចាយមារ ស្រុកពាមរក៍ ស្រុកមេសាង ស្រុកព្រះស្ដាច ស្រុកកំពង់ត្របែក ស្រុកពោធិ៍រៀង និងស្រុកបាភ្នំ ដែលបានធ្វើការពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋចំនួន៦៣.៨៧៣នាក់ ស្ត្រី៤០.៥៤៩នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!