ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

សមត្ថកិច្ច​ចុះបង្ក្រាបទីតាំងជល់មាន់និងអប៉ោងមួយកន្លែងនៅស្រុកលើកដែក!​

សមត្ថកិច្ច​ចុះបង្ក្រាបទីតាំងជល់មាន់និងអប៉ោងមួយកន្លែងនៅស្រុកលើកដែក!​

ខេត្តកណ្ដាល​៖ស្រុកលើកដែកថ្ងៃទី ១៧.០២.២០២៦ ក្រុមការងារប្រតិកម្មរហ័សនៃអធិការ ដ្ឋាននគរបាលស្រុកលើកដែកមានកិត្តិ យស សូមធ្វើ ការឆ្លើយតបទៅកាន់ប្រ ជាពលរដ្ឋដែលបារាយការណ៍ចូលកាណាល់ Telegrame ស្នងការដ្ឋាននគរ បាលខេត្តកណ្តាល មានខ្លឹមសារថា:

“សូមគោរពរាយការណ៍ជូន ឯ.ឧត្តមប្រធាន ជាទីគោរពពីខ្ញុំមានសង្វៀនមាន់ជល់និង អាប៉ោង ដែលទើបតែបើកលែង
ក្នុងសប្តាហ៍នេះ ក្នុខែ02ឆ្នាំ2026ទីតាំង ក្នុង ភូមិព្រែកតាហ៊ីង ឃុំ ព្រែកដាច់ ខេត្ត កណ្តាល (ជាប់ ព្រំប្រទល់ ស្រុកកោះធំ ភូមិស្តី ធំ) សង្វៀនជល់មាន់ខាងលើនេះ កងកម្លាំងប៉ូលិស៌ស្រុកលើ កដែកបានចុះបង្ក្រាបម្តង ជាពីរ ដងរួចទៅហើយកាលពីឆ្នាំមុន។
អាស្រ័យដូចបានរាយការណ ជូនដូចខាងលើ សូមឯ. ឧ ប្រធានមេត្តាជ្រាបនិងជួយ អោយមន្ត្រីក្រោមបង្គាប់ ចុះ បង្ក្រាបផង
ពីខ្ញុំបាទដោយក្តីអនុគ្រោះ សូមអរគុណ 🙏🙏🙏”។

-ក្រោយពីទទួលបានព័ត៌មានខាងលើរួច និងមានកាចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរ បាលស្រុកលើកដែកបញ្ជាឱ្យផ្នែកជំនាញស្រុក ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់និងកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកបានចុះស្រាវជ្រាវដល់ ដល់ទីតាំងកើតហេតុនៅព្រៃ ចំណុចព្រៃស្វាព្រាម ក្រោមដើមជ្រែ ស្ថិតក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុក លើកដែក ខេត្តកណ្តាល (ជាប់ ព្រំប្រ ទល់ ស្រុកកោះធំ ភូមិស្តីធំ) ។

👉ជាលទ្ធផល:

-នៅថ្ងៃទី១៧.០២.២០២៦ ដោយទទួល បញ្ជាពីលោកវរសេនីយ៍ ឯក អាំ ធូ អធិ ការ ស្រុកលើកដែក កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ បានសហកាជាមួយកម្លាំងជំ នាញនគរបាលយុត្តធម៌ស្រុក បានចុះ ទៅដល់ចំណុចកើតហេតុខាងលើ ពេលកម្លាំងយើងបើកឡានចូលទៅ ពួកញៀនល្បែងទាំងនោះក្រឡេកឃើញកម្លាំងយើងក៏បាមនាំគ្នារត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់តែម្តង ។

+មុខសញ្ញាលេងល្បែងប្រហែលជាង១០ នាក់ (រត់គេចខ្លួនអស់)

+វត្ថុតាងចាប់យករួមមាន:
-មាន់រស់ ០១ ក្បាល
-ដុំស្គុតរុំជើងមាន់ប្រើរួចចំនួន១១ ដុំ
-កន្ត្រកដាក់មាន់ចំនួន០២
-កៅស៊ូតង់ចំនួន០១
-ហាន់តោបាញ់អាប៉ោងចំនួន០១
-ស្បែកជើងផ្ទាត់ម្ខាង
-ធុងស្ពេត្រូ០១
-ម៉ូតូចាស់ ០២ គ្រឿង ក្នុងនោះមាន,:
១-ម៉ាកសង់កូរ៉េ ពណ៌ខ្មៅ០១ គ្រឿងគ្មានស្លាកលេខ និង០១ គ្រឿងទៀតពណ៌ក្រហម គ្មានស្លាកលេខ ។

-បន្ទាប់មកកម្លាំងយើងបានធ្វើការចាប់យកវត្ថុតាងទាំងនោះយកមករក្សា ទុកនៅ អធិការដ្ឋាននគរបាលស្រុក និងធ្វើការស្រាវជ្រាវរកមុខសញ្ញលេងល្បែង ស៊ីសងទាំងនោះមកធ្វើកិច្ចសន្យាណែនាំអប់រំ ។

-អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាប នឹងបន្តចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ចយើងបន្តទៀត៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!