ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា គ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងឈរជើងជួរមុខ តាមបន្ទាត់ព្រំដែន

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា គ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងឈរជើងជួរមុខ តាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ដោយ​មានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ​ព្រមទាំង​សហការី​បានចុះសួរសុខទុក្ខ ​នាំ​យកថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់​ជូន​ដល់កងកម្លាំងឈរជើង​នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្របន្ទាយមានជ័យ ដែលមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។

គ្រឿងឧបភោគបរិភោគមាន
១-អង្ករ ចំនួន ៤៥០គីឡូ
២-មីជាតិចំនួន ៣០កេស
៣-ទឹកសុទ្ធកម្ពុជា ចំនួន ៣០យួរ
៤-ត្រីខ ចំនួន ៣កេសធំ
៥-ទឹកក្រូចអាយ ចំនួន ១៥កេស
៦-នំ900 ចំនួន៦ធុង
៧-សៀងចំនួន ៣ធុង
៨-ទឹកត្រីចំនួន ៣០យួរ
៩-ទឹកសុីអុីវចំនួន ៣០យួរ
១០-អំបុកចំនួន ៣កេស
១១-ថវិកា ចំនួន ២,៤០០,០០០រៀល (ពីរលានសែសិបមុឺនរៀល)

ការចូលរួមឧបត្ថម្ភនេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

ក្នុង​ឱកាស​​នោះផងដែរ​លោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ពាំនាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និង​រូប​លោក​ផ្ទាល់​សូម​កងកម្លាំងទាំងអស់ដែលកំពុងឈរជើងនេះមានការប្រុងប្រយ័ត្នអោយបានខ្ពស់។

ក្នុងនាមកងកម្លាំងទាំងអស់ ​សូមគោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ​ ​ដែលតែងតែគិតគូរ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​កងម្លាំងក្នុងបេសកម្មជួរមុខ និងសូមគោរព​ជូន​ពរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ជួប​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខ​:​ ពលៈ​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!