ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក=>មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ផ្សព្វផ្សាយច្បាប់ស្តី អំពីកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមប្រធានបទ “យុវជនដើម្បីបេតិកភណ្ឌជាតិ” ក្នុងការសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ស្អាង
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល 

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានបញ្ជាក់ថា៖ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះឡើង គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគមដែលជា“នីតិបុគ្គល” តំណាងឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកណ្តាល ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា៖គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គល ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់ សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធនធានស្របតាមច្បាប់ សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូ មតិការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗ របស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។

ឯកឧត្តមបានបន្ថែមថា៖ ដើម្បីសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ក្នុងទស្សនវិស័យនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ២០២១-២០៣០ គឺតែងតែមានការចូលរួមពិភាក្សា ពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្ត រួមទាំងវេទិការាជរដ្ឋាភិបាលផងដែរ។ ក្នុងន័យនេះ ក្រុមប្រឹក្សាខេត្តកណ្តាល តំណាងឱ្យរដ្ឋបាលខេត្ត បានទទួលស្គាល់ និងតែងតែគាំទ្រ ជានិច្ចនូវការបំពេញបេសកកម្មរបស់ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកណ្តាល ក្នុងការកសាងសមត្ថភាព ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីក្លាយជាស្ថាប័ន តំណាងពិតប្រាកដរបស់ពលរដ្ឋ និងឆ្លើយតបចំពោះសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវ សមិទ្ធផលចម្បងៗមានដូចជា វគ្គបណ្តុះបណ្តាល វេទិកាពង្រឹងតួនាទី ភារកិច្ច ចុះរៀបចំ កិច្ចប្រជុំ ចុះប្រឹក្សាយោបល់ និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសាខាក្រុង ស្រុក ទាំង១៣ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមគោលបំណង និង ទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និង សមត្ថភាពរបស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងបានលើកទឹកចិត្តដល់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសមាគម និងអ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ សូមយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា ផ្តល់យោបល់ ដើម្បីឱ្យសមាគមបំពេញតួនាទីឱ្យកាន់តែសកម្ម ប្រកបដោយឯករាជ្យភាព ស័ក្តិសមជាអង្គការ ដៃគូក្នុងការតស៊ូ មតិ ពិភាក្សា និងផ្តល់យោបល់ដល់ស្ថាប័ន ពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។

លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល​ បានបញ្ជាក់ថា៖កិច្ចប្រជុំ​ក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបត្តិលើកទី២ អាណត្តិទី៤ ​របស់សមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល (ហៅកាត់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ​ខេត្តកណ្តាល) ដែល​នឹង​​ប្រព្រឹត្ត​ទៅ​រយៈពេលមួយថ្ងៃពេញ ក្នុងគោលបំណងវាយតម្លៃ​សមិទ្ធផលការងារសម្រេចបានក្នុង​ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់​ឆ្នាំ២០២៦។

លោកបានបន្តថា៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ​ខេត្តកណ្តាល ត្រូវបានបង្កើតឡើងក្នុង​គោលបំណង៖
លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ក្នុង ខេត្តកណ្តាល
-​ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្រប​ច្បាប់​របស់សមាជិក -កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹង​នីតិរដ្ឋ និងជម្រុញ​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​។ គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល មានអាយុកាលជិត ២០ ឆ្នាំហើយ។ ជាមួយគ្នានោះ តាមរយៈ​ផែនការ​អនុវត្តប្រាំឆ្នាំទី១ ឆ្នាំ២០២១-២០២៥(ផអ៣ទី១) នៃវិធីជាតិសម្រាប់ការ​អភិវឌ្ឍតាម​បែប​ប្រជាធិប​តេយ្យនៅ ថ្នាក់ក្រោមជាតិដំណាក់កាល​ទី២ (២០២១-២០៣០) រាជរដ្ឋាភិ​បាល​នៅតែ​ផ្តោតការយក ចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការ​ចូលរួម​របស់​សមាគម​ក្រុមប្រឹក្សា​​​​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ នៅក្នុងដំណើរការកំណែទម្រង់​វិមជ្ឈការនិង​វិសហមជ្ឈការ​នៅ​កម្ពុជា។

លោកបានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅបំផុតចំពោះការជឿជាក់ និងការជឿទុកចិត្តក្នុងការដឹកនាំសមាគមសម្រាប់អាណត្តិទី៤នេះ។ ក្នុង​រយៈកាល​ជាងពីរឆ្នាំកន្លងទៅនេះ យើងខ្ញុំជា​ថ្នាក់ដឹកនាំ បានខិតខំ​អស់ពី​កម្លាំង​កាយ​​ចិត្តក្នុង​ការ​ពង្រឹងស្ថាប័នសមាគម ឱ្យក្លាយជាអង្គការដ៏គួរ​ឱ្យ​ជឿទុក ដើម្បីធានាដល់ការលើកកម្ពស់ “ភាពជាតំណាង” ឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល យើងនេះ ដើម្បីផ្តល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ស្របច្បាប់​របស់សមាជិក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!