ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

បញ្ចប់វិវាទដីធ្លី ៤៥ហិកតា នៅស្រុករវាង៖ អាជ្ញាធរខេត្តព្រះវិហារ​បង្ហាញលទ្ធផលបច្ចេកទេសយ៉ាងតម្លាភាព បិទបញ្ចប់ជម្លោះគ្រួសាររ៉ាំរ៉ៃ…!!!!?

បញ្ចប់វិវាទដីធ្លី ៤៥ហិកតា នៅស្រុករវាង៖ អាជ្ញាធរខេត្តព្រះវិហារ​បង្ហាញលទ្ធផលបច្ចេកទេសយ៉ាងតម្លាភាព បិទបញ្ចប់ជម្លោះគ្រួសាររ៉ាំរ៉ៃ…!!!!?

ខេត្តព្រះវិហារ៖ ជម្លោះដីធ្លីទំហំ ៤៥ ហិកតា ស្ថិតនៅចំណុចភ្នំជៀស ឃុំរមណី ស្រុករវាង ដែលបានអូសបន្លាយជាច្រើនឆ្នាំក្នុងជម្លោះលក្ខណៈគ្រួសារ រវាងឪពុកម្តាយ និងកូនបង្កើត កូនប្រសារ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមយន្តការសម្របសម្រួលប្រកបដោយតម្លាភាពពីរដ្ឋបាលខេត្តព្រះវិហារ។

ករណីនេះធ្លាប់ក្លាយជាប្រធានបទចាប់អារម្មណ៍លើបណ្តាញសង្គម ដោយមានការចោទប្រកាន់ពីមតិមហាជនមួយចំនួនថា អាជ្ញាធរមូលដ្ឋានឃុបឃិតជាមួយភាគីកូនបង្កើត និងកូនប្រសារ ដើម្បីរំលោភយកដីធ្លីពីឪពុកម្តាយ គឺលោក ហៀប ហឿង និងលោកស្រី លឹង ហួរ។ ស្ថានការណ៍នេះបានបង្កឱ្យមានការរិះគន់ និងភាពតានតឹងក្នុងសង្គម ខណៈកូនប្រុសម្នាក់ទៀតរបស់គ្រួសារនេះ កំពុងបម្រើភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិមុខ។
ដើម្បីដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ និងទិន្នន័យបច្ចេកទេស កិច្ចប្រជុំសម្របសម្រួលត្រូវបានរៀបចំក្រោមអធិបតីភាពលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ទីរវិស័យជំនាញពាក់ព័ន្ធ រួមមាន៖
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី
មន្ទីរបរិស្ថានខេត្ត
អាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំ
មេភូមិ អង្គភាពនគរបាលពាក់ព័ន្ធ
ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន
ក្នុងអង្គប្រជុំ អាជ្ញាធរបានបង្ហាញរបាយការណ៍បច្ចេកទេសយ៉ាងច្បាស់លាស់ ដែលកំណត់ស្ថានភាពដីជាក់ស្តែង និងជាចំណុចរបត់នាំទៅរកការបញ្ចប់ជម្លោះ ដូចខាងក្រោម៖
ដីទំហំ ២៧.៥១ ហិកតា ស្ថិតក្នុងគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន គ្រិនឆយ Cambodia ត្រូវរក្សាទុកជាដីរដ្ឋ។
ដីទំហំ ៥.២០ ហិកតា ជាដីព្រៃសាធារណៈរបស់រដ្ឋក្នុងតំបន់ភ្នំ ដែលត្រូវការពារយ៉ាងតឹងរ៉ឹង។
ដីទំហំ ១២.៩៧ ហិកតា ក្នុងនោះ៖
ទំហំ ៤ ហិកតា ផ្នែកខាងជើង ស្ថិតក្នុងយន្តការតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ទំហំ ៨.៩៧ ហិកតា ផ្នែកខាងត្បូង ត្រូវបានផ្តល់ជូនលោក ហៀប ហឿង និងលោកស្រី លឹង ហួរ គ្រប់គ្រងជាកម្មសិទ្ធិស្របច្បាប់។

លទ្ធផលនេះត្រូវបានបង្ហាញជាសាធារណៈ ដើម្បីធានាភាពត្រឹមត្រូវ តម្លាភាព និងបន្ថយការយល់ច្រឡំដែលកើតមានកន្លងមក។ អាជ្ញាធរខេត្តបានអំពាវនាវឱ្យគ្រប់ភាគីគោរពតាមសេចក្តីសម្រេច និងរក្សាសាមគ្គីភាពគ្រួសារ ព្រមទាំងជឿជាក់លើយន្តការច្បាប់របស់រដ្ឋ។
ករណីនេះត្រូវបានចាត់ទុកថា ជាគំរូមួយនៃការដោះស្រាយវិវាទដីធ្លីដោយផ្អែកលើភស្តុតាងបច្ចេកទេស និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងថែរក្សាស្ថិរភាពសង្គម និងផលប្រយោជន៍សាធារណៈជាអាទិភាព៕ដោយ លោក ខៀវ  ផល្លា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!