ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខដល់អង្គភាពនគរបាលការពារព្រំដែនគោកទាំង៤

ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខដល់អង្គភាពនគរបាលការពារព្រំដែនគោកទាំង៤

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារចាំបាច់មួយចំនួន ផ្អែកតាមសភាពការណ៍ និងស្ថានភាពសន្តិសុខបច្ចុប្បន្ន ដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ព្រមទាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន។

ក្នុងកិច្ចប្រជុំ លោកស្នងការនគរបាលខេត្ត បានពាំនាំនូវក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងជួរមុខគ្រប់អង្គភាព។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានស្តាប់របាយការណ៍លទ្ធផលការងាររបស់អង្គភាពនានា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្នងការនគរបាលខេត្ត ក៏បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីឱ្យអង្គភាពយកទៅអនុវត្តបន្ត រួមមាន ការត្រួតពិនិត្យ និងជំរុញការអនុវត្តបទបញ្ជាលេខ ០១ និង ០៣ របស់រាជរដ្ឋាភិបាល ព្រមទាំងផែនការលេខ ០០៣ របស់ក្រសួងមហាផ្ទៃ។ លើសពីនេះ ក្នុងកិច្ចប្រជុំបានផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម និងកូរ៉េ។

ជាទីបញ្ចប់ លោកស្នងការនគរបាលខេត្ត បានពិភាក្សា និងដោះស្រាយសំណើ សំណូមពរ ព្រមទាំងបញ្ហាប្រឈមផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារការពារសន្តិសុខតាមបន្ទាត់ព្រំដែន និងក្នុងមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!