ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្ដម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល

ឯកឧត្ដម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូDBST ប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម០,៥ម៉ែត្រសងខាង និងសំណង់សិល្បការ្យចាប់ពីគីឡូម៉ែត្រ២៩៩+៩៥០ដល់គីឡូម៉ែត្រ៣០១+៩៥០ និងស្ថាបនាប្រព័ន្ធលូបណ្ដោយផ្លូវដោយដាក់លូមូលមុខកាត់១ម៉ែត្រ និងអណ្ដូងលូ(រឺហ្គា)បេតុងសរសៃដែកទំហំ១,៦ម៉ែត្រចំនួន៦០កន្លែង ប្រវែងសរុប១ ៥០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ២៩៨+៧០០ដល់គីឡូម៉ែត្រ៣០០+២០០ ខាងស្ដាំលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ បានណែនាំមន្ទីរសាធារណការសហការជាមួយមន្ទីរដែនដីចុះវាស់វែងកំណត់ដីចំណីផ្លូវឱ្យបានច្បាស់លាស់សំដៅទប់ស្កាត់ការរំលោភដីចំណីផ្លូវដើម្បីដាំដើមឈើ រៀបចំផ្លូវថ្មើជើង ផ្លូវជិះកង់ និងបំពាក់ភ្លើងបំភ្លឺផ្លូវទៅថ្ងៃអនាគត។

ឯកឧត្តមអភិបាលខេត្តបានរំលេចពីការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅក្នុងក្រុងបាត់ដំបងដើម្បីបើកផ្លូវឱ្យបានធំទូលាយសម្រាប់ជាប្រយោជន៍កូនចៅជំនាន់ក្រោយ លើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍។​

ឯកឧត្តមណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តន៍យុទ្ធនាការរំដោះដីចំណីផ្លូវគឺដាច់ខាតមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ពោលគឺរំដោះយកតែដីចំណីផ្លូវសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!