ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ​៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយក្នុងកិច្ចពិភាក្សាបានធ្វើការផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ជាពិសេសការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជា។ ក្នុងកិច្ចពិភាក្សាការងារនេះដែរភាគីទាំងពីរបានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន ដើម្បីឆ្លើយតបនឹង បរិបទឌីជីថល ការកើនឡើងនៃព័ត៌មានមិនពិត និងតម្រូវការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងព័ត៌មានកំពុងផ្តោតលើការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ឌីជីថល ការផលិតមាតិកាមានគុណភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដា បានសម្តែងការគាំទ្រ និងចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ អ្នកជំនាញ និងការគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលអាចជួយលើកកម្ពស់គុណភាពសារព័ត៌មាន និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជា។

ភាគីទាំងពីរ បានឯកភាពបន្តពិភាក្សាលម្អិតលើគម្រោងសហការជាក់ស្តែងនាពេលខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាកាន់តែរីកចម្រើន និងបម្រើប្រយោជន៍សាធារណៈបានប្រសើរឡើង៕ អត្ដបទ៖ ឌី ណារីន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!