ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

៣ខែ ចុងឆ្នាំ២០២៥ ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យ ថយចុះជាង ១ម៉ឺនសេវា ដោយសារអំពើឈ្លានពានរបស់ភាគីថៃ!

៣ខែ ចុងឆ្នាំ២០២៥ ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យ ថយចុះជាង ១ម៉ឺនសេវា ដោយសារអំពើឈ្លានពានរបស់ភាគីថៃ!

ក្នុងរយៈពេល ៣ខែចុងក្រោយ នៃឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ អង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមតែ៦៣០សេវាប៉ុណ្ណោះ។ ចំនួននេះត្រូវថយចុះរហូតដល់ទៅ១០.២១៩សេវា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ហេតុផលតែមួយគត់ នាំឱ្យការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ ក៏ដូចគ្នានឹងបណ្ដាខេត្តជាប់ព្រំដែនភាគខាងលិចផ្សេងទៀត គឺបានថយចុះដោយសារអំពើឈ្លានពានរបស់ភាគីថៃម្ដងហើយម្ដងទៀត លើកទីមួយនៅអំឡុងខែកក្កដា និងលើកទីពីរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ អំពើឈ្លានពាននេះ បើនិយាយដោយឡែក បានបង្ខំឱ្យរដ្ឋបាលសាលាខេត្តឧត្តរមានជ័យត្រូវបិទទ្វារ ក្នុងនោះក៏រួមទាំងអង្គភាពច្រកចេញចូលតែមួយផងដែរ។

បែបនេះក្ដី មន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ មិនបោះបង់ការបំពេញតួនាទីភារកិច្ច នោះឡើយ។ ជាក់ស្ដែង វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់បាន២០០សេវា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់បាន១៦០សេវា វិស័យសាធារណការ និងដឹកជញ្ជូន ផ្ដល់បាន១១០សេវា វិស័យសុខាភិបាល ផ្ដល់បាន៩៤សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បាន៣៥សេវា ខណៈវិស័យខ្លះទៀតផ្ដល់បានតិចតួចដែរ។

សូមបញ្ជាក់ថាអំពើឈ្លានពានរបស់ភាគីថៃលើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៥ បានបណ្ដាលឱ្យពលរដ្ឋខេត្តឧត្តរមានជ័យ ស្លាប់ចំនួន៩នាក់ រងរបួសចំនួន១៦នាក់ និងមានពលរដ្ឋជាច្រើនម៉ឺននាក់ទៀតបង្ខំចិត្តភៀសសឹកទៅកាន់ជំរំសុវត្ថិភាព។ នេះមិនទាន់គិតពីផលប៉ះពាល់ផ្នែកសាធារណៈ និងឯកជនជាច្រើនទៀតនៅឡើយផង៕
ដោយកញ្ញា សេង សុខហ៊ុន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!