ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ល្បែងស៊ីសងហ្គេមបាញ់ត្រី និងហ្គេមផ្សេងៗនៅផ្សារទំនើបសូរិយា ជាន់ទី៥ ក្នុងខណ្ឌដូនពេញ កំពុងធ្វើឱ្យអាជីវករកល់ដូរក្នុងផ្សារមានការព្រួយបារម្ភ..?វគ្គ១

ល្បែងស៊ីសងហ្គេមបាញ់ត្រី និងហ្គេមផ្សេងៗនៅផ្សារទំនើបសូរិយា ជាន់ទី៥ ក្នុងខណ្ឌដូនពេញ កំពុងធ្វើឱ្យអាជីវករកល់ដូរក្នុងផ្សារមានការព្រួយបារម្ភ..?វគ្គ១

បើតាមសំដីអាជីរករលក់ដូរនៅក្នុងផ្សារទំនើបសូរិយ៉ាម្នាក់មិនបញ្ចេញអត្តសញ្ញាណ បានបង្ហើមអោយអ្នកសារព័ត៌មានយើងខ្ញុំដឹងថា នៅជាន់ទី៥ មានកន្លែងល្បែងសុីសងហ្គេមបាញ់ត្រី និងហ្គេមផ្សេងៗទៀត បានបើកអោយភ្ញៀវចូលលេង មានចាស់ មានក្មេង ប្រុស ស្រី មានអ្នកខ្លះឈ្នះមានអ្នកខ្លះចាញ់។​ប្រជាពលរដ្ឋម្នាក់ទៀតលើកឡើងថា ចុះមកពីមូលហេតុអ្វីបានអជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន មិនមានចំណាត់ការក្នុងការទុបស្កាត់ ឬបង្ក្រាបបែបនេះ ឬមួយម្ចាស់បើកល្បែងនេះមានខ្នងបង្អែកធំ បានជាមិនហ៊ានបង្ក្រាប?​។​

ប្រជាពលរដ្ឋបន្តថា បើមានល្បែងសុីសងបែបនេះច្បាស់ជាកើតមាន បទល្មើសផ្សេងៗមិនខាន យើងដឹងហើយថា ទីណាមានល្បែងសុីសងទីនោះ និងមានអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរផ្លន់គាស់ផ្ទះ ជាក់ជាមិនខាន។​

ពេលនោះដែរប្រជាពលរដ្ឋ ស្នើសុំដល់លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក វរសេនីយ៍ឯក ទៀង ចន្ទ័សា អធិការខណ្ឌដូនពេញ មេត្តា​ចុះ អន្តរាគមន៍ ទៅលើទីតាំងល្បែងខាងលើនោះផងទាន ដើម្បីកុំអោយអាជីវករលក់ដូរមានការព្រួយបារម្ភ ក្នុងកាបាត់បង់របស់ពួកគាត់ នឹងដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល ដាក់អោយថ្នាក់ក្រោមជាតិអនុវត។​

សូមរំលឹកថា៖កាលពីរសៀលថ្ងៃទី០៦ មករា ២០២៦ កន្លងទៅ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងកម្លាំង​នគរបាល កងកម្លាំង​រាជអាវុធហត្ថ​ និងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។

ការណែនាំបែបនេះរបស់ឯកឧត្ដមបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ​ពាក់ព័ន្ធ​ នៅសាលារាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគីម្ចាស់ទីតាំង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​ ‎

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!