ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក ជា វង្សចិន្ដា នាយករដ្ឋបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងសហកាជាមួយគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងចែកសេចក្ដីជូនដំណឹង ដល់អាជីវករលក់ដូរនៅ​នឹងរបងសាលាបឋមសិក្សា ស្ទឹងមានជ័យ…

លោក ជា វង្សចិន្ដា នាយករដ្ឋបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងសហកាជាមួយគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងចែកសេចក្ដីជូនដំណឹង ដល់អាជីវករលក់ដូរនៅ​នឹងរបងសាលាបឋមសិក្សា ស្ទឹងមានជ័យ…

នារសៀលថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការដាក់ទបបញ្ជាពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ ឱ្យអភិបាលខណ្ឌទាំងអស់ក្នុងទីក្រុងភ្នំពេញ ចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈ ទូទាំងក្រុង ដើម្បីមានសោភណ្ឌ័ភាពល្អប្រសើរនោះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់ឱ្យ លោក ជា វង្សចិន្ដា នាយករដ្ឋបាលខណ្ឌមានជ័យ ដឹកនាំកម្លាំង សហការគណៈបញ្ជាការឯកភាព កម្លាំងសង្កាត់ស្ទឹងមានជ័យទី២ ដឹកនាំដោយលោក ទូច សំអុល ចុះរៀបចំសណ្ដាប់ធ្នាប់ និងចែកសេចក្ដីជូនដំណឹង ដល់អាជីវករលក់ដូរនៅនឹងរបងសាលាបឋមសិក្សា ស្ទឹងមានជ័យ ក្នុងសង្កាត់​ស្ទឹងមានជ័យ​ទី២ ដោយទុកអោយពេលវេលាចំនួន០៧ថ្ងៃ ឱ្យបងប្អូនអាជីវកលក់ដូរុះរើចេញ ដោយខ្លួនឯង។​

សេចក្តីជូនដំណឹង​មានខ្លឹមសារ៖
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
រាជធានីភ្នំពេញ ខណ្ឌមានជ័យ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ លេខ:០០១/២៦ សជណ ថ្ងៃច័ន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ស្ទឹងមានជ័យទី២,ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០២៦។​

សេចក្តីជូនដំណឹង រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ជាពិសេសអាជីវករលក់ដូរមុខសាលាបឋមសិក្សាស្ទឹងមានជ័យ ដែលរំលោភលើដីចំណី ផ្លូវសាធារណៈឲ្យបានជ្រាបថាៈ ដើម្បីលុបបំបាត់ការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ និងចូលរួម អនុវត្តរក្សាបាននូវសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈរបស់ ទីក្រុងស្អាត អោយមានសោភ័ណ្ឌភាព ល្អ និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ សូមដាក់ចេញនូវ វិធានការដូចខាងក្រោម៖

១/ តាមបណ្តាផ្លូវមុន្នីរ៉េត និងមុខសាលាបឋមសិក្សាស្ទឹងមានជ័យ សូមបងប្អូនបញ្ឈប់ ការលក់ដូរ រំលោភដីចំណីផ្លូវសាធារណៈ ពិសេសម្ចាស់ទីតាំង, ម្ចាស់តូបហាមមិនឲ្យលក់ដូរ មិនអនុញ្ញាតិឲ្យដាក់តាំង លក់ប៉ះពាល់ផ្លូវសាធារណៈឡើយ។ ដូច្នេះសូមបងប្អូនធ្វើការរុះរើសំណង់ តូប ស្លាកប៉ាណូ សម្ភារៈ និង ទំនិញផ្សេងៗ ចេញដោយខ្លួនឯងលើដីចំណីផ្លូវសាធារណៈ ដោយទុករយ:ពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។

២/ក្នុងករណីមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ស្ទឹងមាន ជ័យទី២ នឹងចុះចាត់វិធានការរុះរើចេញឱ្យអស់ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមាននៅលើទីតាំងខាងលើនេះឡើយ។

ក្រោយពីបងប្អូនទទួលបាននូវសេចក្តីជូនដំណឹងនេះហើយ រដ្ឋបាលសង្កាត់ មានការសង្ឃឹមជឿ ជាក់យ៉ាងមុតមាំ លើស្មារតីភ្ញាក់រលឹក ចូលរួមសហការណ៍គោរពអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ។

ហត្ថលេខា នឹងត្រាចៅសង្កាត់ស្ទឹងមានជ័យទី២
ទូច-សំអុល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!