ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

គួរអោយអាណិតអាសូណាស់ សត្វទន្សោងមួយក្បាល ដែលជាប់អន្ទាក់របស់ព្រានព្រៃ បានបាត់បង់ជីវិតនៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី…

គួរអោយអាណិតអាសូណាស់ សត្វទន្សោងមួយក្បាល ដែលជាប់អន្ទាក់របស់ព្រានព្រៃ បានបាត់បង់ជីវិតនៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី៖នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាត ត្រង់ចំណុចអូរតេ បានជួបប្រទះសត្វទន្សោងញីចំនួន០១ក្បាល ដាច់ជើងស្តាំខាងក្រោយ ដោយសារជាប់អន្ទាក់ មាន សភាពហូរឈាមធ្ងន់ធ្ងរ និងខ្សោយខ្លាំង ពុំអាចបម្លាស់ទីទៅកន្លែងផ្សេងបាន ដូចនេះក្រុមការងារព្យាយាមស្វះស្វែងរក មធ្យោបាយដើម្បីជួយសង្គ្រោះ។

នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៦ ក្រុមការងារបានយករថយន្តទៅដឹកសត្វទន្សោងនោះ ប៉ុន្តែជាអកុសលសត្វ ទន្សោងនោះបានស្លាប់បាត់បង់ជីវិតទៅហើយ នៅវេលាម៉ោង១០ និង៣៥នាទីព្រឹក មុនក្រុមការងារសង្គ្រោះទៅដល់។ ដើម្បីចៀសវាងការឆ្លងរោគទៅសត្វទន្សោង និងសត្វផ្សេងទៀតដែលកំពុងរស់នៅក្នុងព្រៃ ក្រុមការងារសម្រេច ដឹកសាកសពសត្វទន្សោង មកកប់នៅក្បែរស្នាក់ការបរិស្ថាន ណាមរ៉ាម វិញ ដែលនៅពេលអនាគត វាបានបន្សល់ទុកនូវ សំណាកគ្រោងឆ្អឹង ដើម្បីជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវជីវៈចម្រុះ។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ បានចែងថាការចាប់ដោយដាក់អន្ទាក់ ខ្នារ អង្គប់ បន្តឹង លប់ បង្ក ឬដោយប្រមាញ់ដែលធ្វើឱ្យរបួស បំពុល សម្លាប់ ឬប្រមូលពង និងកូនសត្វព្រៃគ្រប់ប្រភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ (មួយឆ្នាំ) ទៅ៥ឆ្នាំ(ប្រាំឆ្នាំ) និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០៛ (មួយរយលាន) រៀល ទៅ៥០០ ០០០ ០០០៛ (ប្រាំរយលាន) រៀល។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍ ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារ ធម្មជាតិ និងសាធារណជនទាំងអស់រួមគ្នាជួយថែរក្សាការពារសម្បត្តិធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ដើម្បីជា កេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់សត្វទន្សោងមេមួយ ក្បាលនេះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនប្រព្រឹត្តសកម្មភាពល្មើសច្បាប់ មន្ទីរបរិស្ថាននឹងធ្វើការស៊ើប អង្កេត ស្រាវជ្រាវ ស្វែងរក ជនប្រព្រឹត្តបទល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជា ព័ត៌មាន។​

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី ករណីសត្វទន្សោងដែលជាប់អន្ទាក់របស់ព្រានព្រៃ បានស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នាថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!