ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

សម្តេចតេជោ ជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា បន្តខិតខំប្រឹងប្រែងពង្រីក នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ

សម្តេចតេជោ ជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា បន្តខិតខំប្រឹងប្រែងពង្រីក នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជាបន្តនូវការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មានន័យថានយោបាយ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា។

នេះបើយោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយ ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នៅវិមានសាមគ្គីភាពនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីឯកឧត្តមបានចប់បេសកកម្មជាឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា។

អ្នកនាំពាក្យខាងលើ បានបន្តថា  នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែង នូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតឡាវសាជាថ្មីនៅពេលនេះ។

សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្តមក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅនេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងឡាវកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។

ឯកឧត្តមបានចាត់ទុកប្រទេសកម្ពុជាគឺជាផ្ទះទី២ ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជារយៈពេល៤ ឆ្នាំកន្លងទៅនេះ ឯកឧត្តមមានអនុស្សាវរីយ៍ជាច្រើនជាមួយប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាពិសេសក្នុងពេលឯកឧត្តមបំពេញបេសកកម្មនេះ បានពង្រីកទំនាក់ទំនងកម្ពុជា និងឡាវឱ្យមានភាពរីកចម្រើន ល្អប្រសើរ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។

សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ ហើយពេញចិត្តនឹងអ្វីដែលឯកឧត្តមបានលើកឡើងនៅពេលនេះ ជាពិសេសការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕ ដោយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!