ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ប្រជាពលរស់នៅភូមិឈួល ឃុំស្រែហ៊ុយ​នឹង ភូមិមេមុំ ឃុំរយ៉លើ ស្រុកកោះញែក ខេត្ត​មណ្ឌលគិរី គោរពស្នើសុំអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាមន្ត្រីអាគ្គិសនី មេត្តា​តភ្លើងឱ្យគាត់បានប្រើប្រាស់តាមតំរូវការ ពួកគាត់ដូចភូមិឃុំដទៃផង..!

ប្រជាពលរស់នៅភូមិឈួល ឃុំស្រែហ៊ុយ​នឹង ភូមិមេមុំ ឃុំរយ៉លើ ស្រុកកោះញែក ខេត្ត​មណ្ឌលគិរី គោរពស្នើសុំអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាមន្ត្រីអាគ្គិសនី មេត្តា​តភ្លើងឱ្យគាត់បានប្រើប្រាស់តាមតំរូវការ ពួកគាត់ដូចភូមិឃុំដទៃផង..!

ខេត្តមណ្ឌលគីរី​៖ប្រជាពលរដ្ឋ​ចំនួន២ភូមិ ក្នុងស្រុក​កោះញែក ខេត្តមណ្ឌលគីរី សុំឱ្យអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាមន្ត្រី​អាគ្គីសនី មេត្តា​តភ្លើង​ឱ្យពួកគាត់បានប្រើប្រាស់ដូចភូមិឃុំដទៃផង ព្រោះពួកគាត់ត្រូវការភ្លើង ដើម្បីបំភ្លឺគេហឋាននៅពេលយប់ និងបូមទឹក ផ្សាកែឆ្នៃឧបករណ៍ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតរបស់ពួកគាត់ ប្រជាពលរដ្ឋទាំង២ភូមិរួមមាន៖
១.ប្រជាពលរដ្ឋរស់នៅភូមិ​មេមុំ ឃុំរយ៉ ស្រុកកោះញ៉េក ខេត្ត​មណ្ឌលគិរី មានចំនួនជិត៣០គ្រួសារ។​
២.ប្រជាពលរដ្ឋរស់នៅ ភូមិឈួល ឃុំស្រែហ៊ុយ​ ស្រុកកោះញ៉េក ខេត្តមណ្ឌលគីរី មានចំនួនជាង៤០គ្រួសារ។​

បើតាមកិច្ចសម្ភាសន៍៖ប្រជាពលរដ្ឋបានប្រាប់អោយអ្នកយកព័ត៌មានយើងខ្ញុំដឹងថាកន្លងមកពួកគាត់បានដាក់ពាក្យស្នើសុំទៅខាង អគ្គិសនីរួចមកហើយ ប៉ុន្តែមិនឃើញចុះមកតភ្លើងអោយពួកគាត់ទាល់តែសោះ ពួកគាត់បន្តទៀតថា បង្គោលភ្លើងមានហើយ ម្តេចឡើយមិនតភ្លើងអោយពួកគាត់?​។​

ប្រជាពលរដ្ឋបន្ថែមថា កន្លងមកខាងអាគ្គិសនីធ្លាប់បានប្រាប់ទៅពួកគាត់ អោយទិញខ្សែមេដាក់តែពួកគាត់មិនមានលត្ថភាពទិញខ្សែមេដាក់រាប់គីឡូដីនោះបានទេ ពួកគាត់មានលត្ថភាពត្រឹមទិញខ្សែភ្លើង នឹងគីឡូភ្លើង ដែលតចេញពីខ្សែមេចូលផ្ទះរបស់ពួកគាត់រាងៗខ្លួនតែប៉ុណ្ណោះ។​

ប្រជាពលរដ្ឋទាំង២ភូមិសូមគោរពដល់ ឯកឧត្ដម អភិបាលខេត្ត មណ្ឌលគិរី​ លោកអភិបាលស្រុកកោះញែក លោកមេឃុំ មេភូមិ​មេត្តា​ជួយអោយ ខាងអាគ្គិសនី ចុះមកតភ្លើងអោយពួកគាត់បានប្រើប្រាស់ផង ប្រទេសជាតិ មានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ រាជរដ្ឋាភិបាលអភិឌ្ឍន៍គ្រប់កន្លែង តែមកពីមូលហេតុអ្វីមិនតភ្លើអោយពួកគាត?​។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!