ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទី អង្គភាព

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទី អង្គភាព

បាត់ដំបង​៖នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត នៃសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត នៃសាលាខេត្តបាត់ដំបងសរុបរួមមានចំនួន ៦៦រូប។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការ ក្រុង-ស្រុក មន្ទីរ អង្គភាព ទើបប្រកាសតែងតាំងថ្មីត្រូវតែបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងតួនាទីភារកិច្ចក្នុងការបំពេញការងាររៀងៗខ្លួនឱ្យបានល្អ ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។

ឯកឧត្តម បន្តណែនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ខិតខំអប់រំសិស្សានុសិស្ស ចេះថែរក្សាអនាម័យបរិស្ថានសាលារៀន ទីប្រជុំជននានា និងចេះគោរពច្បាប់ចរាចរណ៍។ឯកឧត្តម ក៏បន្តក្រើនរំលឹកអាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់ការចាក់ភ្លេងរំខានឮខ្លាំងៗ ប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរបរទេស ការគិតគូដាក់ភ្លើងសឡាបំភ្លឺតាមដងផ្លូវក្នុងមូលដ្ឋានជាដើម។

លោក កើង សុខខេង អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត តំណាងមន្ត្រីរាជការ បានឡើងមានមតិប្តេជ្ញាចិត្ត ខិតខំយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារឱ្យ សម្រេចបានលទ្ធផលល្អប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងសំដៅសម្រេចភារកិច្ចឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ គោរពការចាត់តាំង ការប្រគល់ភារកិច្ចដោយឥតងាករេ លះបង់កម្លាំងកាយចិត្តចំពោះការងារ និងប្រទេសជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!