ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

នេះជាមហន្តរាយព្រៃឈើដ៏ធំកំពង់ឈូសឆាយដីព្រៃកើតមានឡើងនៅតំបន់ដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់ខេត្តព្រះវិហារ

នេះជាមហន្តរាយព្រៃឈើដ៏ធំកំពង់ឈូសឆាយដីព្រៃកើតមានឡើងនៅតំបន់ដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់ខេត្តព្រះវិហារ

ព្រះវិហារ៖ ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ ដាក់គ្រឿងចាក់ឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាដីព្រៃឡង់មួយកន្លែងស្ថិតនៅភូមិសាស្រ្តវាលព្រិចស្ថិតនៅក្នុងភូមិអូតាហុងឃុំឆែបមួយស្រុកឆែបខេត្តព្រះវិហារ រាប់រយហិចតាត្រូវបានមេឈ្មួញមានលុយមានអំណាចដែលគេដឹងថាឈ្មោះមាន់ សុខន រស់នៅឯខេត្តត្បូងឃ្មុំកំពុងធ្វើការឈូសឆាយនិងកាប់រុករានទន្ទ្រានដីជាច្រើនរយហិចតានិងកំពុងតែដាំស្វាយចន្ទីលើទីតាំងដីព្រៃឡង់នោះតែម្ដង កន្លងមកក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងដីខាងលើនោះកំពុងតែធ្វើការកាត់ទន្ទ្រាននិងឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពេលនោះក៏ក្រុមអ្នកសារព័ត៌មានបានធ្វើសេចក្តីការរាយការណ៍ខាងលើនេះជូនមន្ត្រីបរិស្ថានដើម្បីមានវិធានការទប់ស្កាត់ តែហាក់បីដូចជាគ្មានវិធានការអ្វីសោះឡើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ។

ព្រោះកន្លងទៅថ្មីៗអង្គភាពយើងក៏បានទទួលពីប្រភពព័ត៌មានពីប្រជាពលរដ្ឋថាមានត្រាក់ទ័រ 2 គ្រឿងម៉ាកចនឌៀពណ៌ខៀវកំពុងតែភ្ជួរនិងឈូសឆាយលើទីតាំងដីខាងលើនេះ នៅថ្ងៃទី 19 ខែមករាឆ្នាំ 2026 ក្រុមអ្នកសារព័ត៌មានយើងមានគ្នា7 អង្គភាពបានចុះទៅដល់ទីតាំងដីខាងលើក៏ឃើញមានការឈូសឆាយនិងដាំស្វាយចន្ទីនៅលើទីតាំងដីនេះពិតប្រាកដមែន។

នេះបញ្ជាក់ថាលោក មាន់ សុខន មិនខ្លាចញញឹតនិងច្បាប់សោះឡើយ ឬមួយក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយករណីខាងលើនេះអង្គភាពយើងក៏មិនអាចដឹងច្បាស់ដែរ។
ពាក់ព័ន្ធនឹងករណីខាងលើលោកមឿន សុភេទប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថា ពាក់ព័ន្ធទីតាំងដីខាងលើមន្ត្រីរបស់លោកក៏បានចុះទៅដល់ទីតាំងនោះម្ដងរួចមកហើយ និងបានធ្វើសំណុំរឿងបញ្ជូនទៅតុលាការដើម្បីមានវិធានការផ្លូវច្បាប់។

ចំណែកឯ លោក មាន់ សុខន ដែលគេល្បីថាជាអធិរាជ្យទន្ទ្រានដីព្រៃឡង់ធ្វើជាកម្មសិទ្ធិ អង្គភាពយើងមិនអាចសុំការបំភ្លឺបាននោះទេព្រោះទាក់ទងតាមរយៈលេខទូរសព្ទដែលប្រជាពលរដ្ឋបានផ្ដល់ឲ្យលោកថាលោកមិនមែនឈ្មោះ មាន់ សុខន នោះទេគឺទេច្រឡំលេខហើយ អង្គភាពយើងនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតរង់ចាំមើលវិធានការរបស់មន្ត្រីជំនាញ់តើមានវិធានការយ៉ាងដូចម្ដេចចំពោះមេឈ្មួញដុះស្លែខ្លាំងខាងទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិម្នាក់នេះ។

តើហេតុអ្វីបានជាក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈូសឆាយកយដីព្រៃនោះអាចចូលទៅកាប់បំផ្លាញព្រៃឈើធំៗ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃទ្បង់បាន? ករណីនេះ សមត្តកិច្ចជំនាញពាក់ព័ន្ធមានតួនាទីបង្រ្កាបក៍ត្រូវបើកការសើបអង្គាត ស្រាវជ្រាវ នូវតម្រុយនោះដើម្បីទប់ស្កាត់ និងកាពារធនធានធម្មជាតិសត្វព្រៃដែលកំពុងរងនូវការបំផ្កាញបាត់បង់ដោយក្រុមឧក្រិដ្ឋជនដើម្បីរក្សាបានជាឧត្តប្រយោជន៍ជាតិជាធំ៕ដោយ ខៀវ ផល្លា ពីខេត្តព្រះវិហារ‏

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!