ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្លាប់២ទីតាំង ពេលព្រឹកតាមបណ្តោយផ្លូវមុន្នីរ៉េត នឹងពេលរសៀល តាមបណ្តាញ​ផ្លូវវេង ស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ…!

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្លាប់២ទីតាំង ពេលព្រឹកតាមបណ្តោយផ្លូវមុន្នីរ៉េត នឹងពេលរសៀល តាមបណ្តាញ​ផ្លូវវេង ស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ…!

ភ្នំពេញ៖នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ដោយមានការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការយកចិត្តទុក្ខដាក់ពីសុខទុក្ខប្រជាពលរដ្ឋធ្វើដំណើរមានការកកស្ទះ នឹងគ្រោះថ្នាក់ចរាចរណ៍ផងនោះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ បន្តរចុះអនុវត្តវិធានការណ៍រដ្ឋបាលទៅលើការលក់ដូរ និងប្រកបអាជីវកម្ម ដែលរំលោភបំពានធ្វើអោយប៉ះពាល់លើចំណីផ្លូវសាធារណៈ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត និងផ្លូវវេង ស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងការចូលរួមរៀបចំសណ្ដាប់ធ្លាប់ ទាំង២លើក រួមមាន៖
លោក ឌី សុខខែម អភិបាលរង លោក យាន ឧត្ដម លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ ព្រមទាំងមន្ត្រីជាច្រើនអ្នកទៀត ក្នុងការចុះប្រតិបត្តិការទាំង២លើកមាន លើកទី១ តាមបណ្តាយផ្លូវមុន្នីរ៉េត ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ រហូតដល់ស្ពានដែកចំការដូង។​លើកទី២ តាមបណ្តាយផ្លូវ វែង ស្រេង ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ រហូតព្រុំប្រទល់ខណ្ឌពោធិ៍សែនជ័យ។​

ក្នុងពេលចុះរៀបចំសណ្ដាប់ធ្នាប់ កម្លាំងគណៈបញ្ជាការឯកភាព បានធ្វើការរុះរើនូវសំណង់ផ្សេងៗ ដូចជាជញ្ជាំងបេតុង សម្ភារៈលក់ដូរ និងកាចាក់សាបលយលើចំណីផ្លូវ ហើយដកហូតយកសំភារៈមួយចំនួនទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីអោយម្ចាស់របស់ទៅនឹងធ្វើការអប់រំ ណែនាំដល់ម្ចាស់ទីតាំង ឈប់បន្តលក់ដូរ ធ្វើអោយប៉ះពាល់លើចំណីផ្លូវសាធារណៈ បណ្ដាលមានកាកកស្ទះបន្តទៅទៀត។

យើងដឹងហើយថាចំណីផ្លូវ គឺទុកសម្រាប់អោយថ្មើជើងធ្វើដំណើរ ដូចនេះសូមបងប្អូ​នអាជីវកលក់ដូរតាមដងផ្លូវទាំងអស់គោរពតាមអាជ្ញាធរដែលបានណែនាំ ជាក់ស្តែង លោក សេង គន្ធ អភិបាលខណ្ឌមានប្រសាសន៍ថា​(ទុកផ្លូវអោយគេដើរផង កុំបំពាន់ច្បាប់)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!