ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងដូច្នេះថា បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតជូនសាធារណជនជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតប្រាប់ដល់ពិភពលោក ថាប្រទេសកម្ពុជា ជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាទាំងបំពាន និងខុសច្បាប់អន្តរជាតិ។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដូចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្នុងពេលបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី ៖ តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គឺបានបង្ហាញឱ្យពិភពលោក បានយល់យ៉ាងច្បាស់ថា ថៃបានបំពាន និងឈ្លានពានកម្ពុជា។ កម្ពុជា គឺជាជនរងគ្រោះនៃរំលោភបំពានពីសំណាក់យោធាថៃ។ ទម្រាំនឹងយកបានពាក្យនេះ ហើយទម្រាំនឹងពិភពលោកទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ គឺរាជរដ្ឋាភិបាលបានអត់ធ្មត់ ពោលគឺ អនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា។

ឯកឧត្តមរដ្ឋមន្ត្រី ៖ សង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា មានការគ្រោងទុកជាមុន មានលក្ខណៈជាប្រព័ន្ធ និងបានកំណត់គោលដៅក្នុងការវាយប្រហារដោយប្រើប្រាស់អាវុធមិនសមាមាត្រ និងប្រើលេសដដែលៗចោទបំពានមកលើកម្ពុជា។ ថៃបានបង្កើតសង្គ្រាមបីក្នុងពេលតែមួយ គឺ សង្គ្រាមយោធា សង្គ្រាមការទូត និងផ្លូវច្បាប់ និងសង្គ្រាមព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យប្រជាជនរបស់ខ្លួន និងអន្តរជាតិយល់ថាខ្លួនជាជនរងគ្រោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ លែងខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវៈ និងប្រើយុទ្ធសាស្ត Manipulative Information Warfare ដើម្បីបំផ្លើស បំភ្លៃ និងបំភ័ន្តនូវទង្វើឈ្លានពានរបស់ខ្លួន។ ទោះបីយោធាថៃខិតខំបំភ័ន្តសាធារណៈមតិយ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មានអន្តរជាតិនានា និងសារព័ត៌មានធំៗជាច្រើនទៀត បានចុះយកព័ត៌មាននៅតាមបណ្ដោយព្រំដែន ក្រោមការសម្រួបសម្រួលរបស់ក្រសួងព័ត៌មាន បានផ្សព្វផ្សាយនូវព័ត៌មាន ពិតដែលបានបង្ហាញថាកម្ពុជា ជាប្រទេសដែលត្រូវបានថៃឈ្លានពាន»។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្ទីរព័ត៌មាន ព្រមទាំងអាជ្ញាធរខេត្តដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ ដែលបានព្យាយាមសម្របសម្រួលនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលដល់ទីតាំងរងការបំផ្លិចបំផ្លាញដោយយោធាថៃ ដើម្បីអនុញ្ញាតដល់អ្នកសារព័ត៌មាន ប្រមូលព័ត៌មានពិតជាក់ស្តែង សម្រាប់ផ្សព្វផ្សាយដល់ដៃមនុស្សទូទាំងពិភពលោកបានដឹងពីការរងគ្រោះរបស់ប្រជាជនកម្ពុជា ដែលកើតឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះមកផ្ទាល់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ ជុំវិញជនភៀសសឹក ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារ៉ាមដោយយោធាថៃ និងការដាក់ទូកុងតឺន័រ រាយបន្លាលួសរបស់យោធាថៃ ក្រោយបទឈប់បាញ់។ ដោយមានអត្ថបទជាច្រើនត្រូវបានសរសេរ និងផ្សព្វផ្សាយទាំងរូបភាព និងរូបថតដែលផ្តិតចេញពីតំបន់រងគ្រោះ គឺបានផ្តល់នូវការពិត នៃការរងគ្រោះរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកបញ្ហាព្រំដែននេះជាបញ្ហាអូសបន្លាយរយៈពេលវែង ដែលទាមទារឱ្យយើងត្រូវពង្រឹងភាពធន់ រៀនរស់ និងសម្របខ្លួនក្នុងបញ្ហា និងខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ យើងមិនត្រូវបណ្ដែតបណ្ដោយឱ្យខ្លួនយើងទោរទន់ និងបាក់ទឹកចិត្តទៅតាមសង្គ្រាមបានឡើយ។ យើងត្រូវតែរឹងមាំទាំងស្មារតី ទាំងសមត្ថភាព និងធនធាន ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យកាន់តែរុងរឿងនាថ្ងៃអនាគត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!