ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ក្រសួងព័ត៌មានដាក់ទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ក្រសួងព័ត៌មានដាក់ទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ក្នុងឆ្នាំ២០២៥កន្លងមក ក្រសួងព័ត៌មានបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបង្ហាញពីតួនាទីកាន់តែសំខាន់របស់ក្រសួង មិនត្រឹមតែជាស្ថាប័នផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជាតិផងដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្រោមមូលបទ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី»។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងព័ត៌មានបានកំណត់ចក្ខុវិស័យឱ្យក្លាយជាស្ថាប័នទំនាក់ទំនងរាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម មានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងលំហូរព័ត៌មាន ធានាសន្តិសុខព័ត៌មាន និងសណ្ដាប់ធ្នាប់សាធារណៈ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងព័ត៌មានបានដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖
១) ការធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប តាមរយៈការកែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដំណើរការការងារ ដើម្បីធានាប្រសិទ្ធភាព និងគុណភាពការងារ
២) ការកំណត់បទដ្ឋានច្បាប់គតិយុត្ត បទដ្ឋានបច្ចេកទេស និងប្រព័ន្ធវាយតម្លៃការងារ
៣) ការកសាង និងអភិវឌ្ឍសមត្ថភាពជំនាញគ្រប់គ្រង ដឹកនាំ និងបច្ចេកទេស
៤) ការគ្រប់គ្រងលំហូរព័ត៌មានឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព ដោយផ្អែកលើការផ្តល់ព័ត៌មានទូលំទូលាយ ទាន់សភាពការណ៍ និងមានគុណភាព
៥) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួម។

ជាមួយគ្នានេះផងដែរ ក្រសួងព័ត៌មានបាន និងកំពុងជំរុញការគោរពសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលបានព័ត៌មាន ក្នុងចំណោមប្រតិបត្តិករព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដោយផ្អែកលើបុព្វហេតុការពារសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមថា សន្និបាតរយៈពេល៣ថ្ងៃនេះ នឹងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមវាយតម្លៃសមិទ្ធផលការងារឆ្នាំ២០២៥ និងរួមគ្នាកំណត់ទិសដៅការងារជាយុទ្ធសាស្ត្រ ដើម្បីលើកស្ទួយវិស័យព័ត៌មាន និងសោតទស្សន៍ ដែលជាធាតុសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា សន្និបាតក្រសួងព័ត៌មាននេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!