ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ភីហ្សាហាត (Pizza Hut) សាខាក្រុងតាខ្មៅ កាត់ខ្សែរបូសម្ពោធបើកដំណើរការជាផ្លូវការ

ភីហ្សាហាត (Pizza Hut) សាខាក្រុងតាខ្មៅ កាត់ខ្សែរបូសម្ពោធបើកដំណើរការជាផ្លូវការ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោក អាដាម ស៊ីមឃីនស៍ (Adam Simkins) ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្គេតស៍ គ្រុប អញ្ជើញកាត់ខ្សែរបូសម្ពោធបើកដំណើរការជាផ្លូវការ Pizza Hut សាខាក្រុងតាខ្មៅ ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីសម្ភោធឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ភីហ្សាហាត (Pizza Hut) មិនត្រឹមតែជាហាងអាហារមួយប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងមួយដែលមានសារប្រយោជន៍សម្រាប់ឱ្យមនុស្សបានស្គាល់ និងមានភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង។ ចំពោះភីហ្សាហាត (Pizza Hut) ជាប្រភេទអាហាររបស់អឺរ៉ុប កំពុងពេញនិយម ដែលនេះក៏ជាការទាក់ទាញសម្រាប់មនុស្សជំនាន់ថ្មីឱ្យមកស្វែងយល់ពីការរស់នៅរបស់មនុស្សនៅជុំវិញពិភពលោក ហើយចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនៅក្រុងតាខ្មៅ នឹងស្គាល់ច្បាស់ពីភីហ្សាហាត (Pizza Hut)។

ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមសម្ដែងនូវការស្វាគមន៍ ដែលភីហ្សាហាត (Pizza Hut) បានបើកនូវសាខាទី១១ ក្នុងប្រទេសកម្ពុជា និងសាខាទីមួយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងសូមឱ្យដំណើរការអាជីវកម្មប្រកបដោយជោគជ័យ និងទទួលបានអតិថិជនកាន់តែច្រើន ព្រមទាំងបន្តពង្រីកសាខាបែបនេះឱ្យកាន់តែច្រើនបន្ថែមទៀត។

លោក អាដាម ស៊ីមឃីនស៍ (Adam Simkins) ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្គេតស៍ គ្រុប បានឱ្យដឹងថា៖ ភីហ្សាហាត (Pizza Hut) ជាម៉ាកភីហ្សាល្បីល្បាញលើពិភពលោក ជាង ៦៧ឆ្នាំមកហើយ និងមានវត្តមានទីផ្សារនៅកម្ពុជាក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុន ភីអេច រេសថឺរេន ឯ.ក. មានចក្ខុវិស័យនាំម្ហូបអាហារសកល រសជាតិដ៏ប្រណិត និងសេវាកម្មមានគុណភាពខ្ពស់ ដើម្បីបង្កើតបទពិសោធន៍ទទួលទានអាហារដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេស។ ក្រុមហ៊ុន ភីអេច រេសថឺរេន ឯ.ក. មានគោលបំណងក្លាយជាគោលដៅភីហ្សាដែលប្រជាជនកម្ពុជាស្រឡាញ់ចូលចិត្តបំផុត ដោយផ្តល់បទពិសោធន៍ពោរពេញដោយសេចក្តីរីករាយ បង្កើតឱកាសអាជីពដ៏ល្អ និងពង្រឹងសហគមន៍ ហើយក្រុមហ៊ុនតែងតែមានចក្ខុវិស័យ និងគាំពារបុគ្គលិក អតិថិជន និងសហគមន៍ដោយផ្តោតលើគុណភាពចំណីអាហារសុវត្ថិភាពជាចម្បង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!