ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

អភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ប៉ៃលិន៖ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការបង្កើនការយល់ដឹង បណ្តុះស្មារតីទទួលខុសត្រូវ និងពង្រឹងកិច្ចសហការរវាងម្ចាស់ទីតាំង អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរួមគ្នាការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានណែនាំឲ្យម្ចាស់ទីតាំងទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យអ្នកស្នាក់នៅឲ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន ព្រមទាំងលើកទឹកចិត្តឲ្យមានការទំនាក់ទំនង និងរាយការណ៍ជាប្រចាំជាមួយអាជ្ញាធរ ប្រសិនបើមានស្ថានភាព ឬសកម្មភាពគួរឱ្យសង្ស័យ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់ថា ការចូលរួមសហការពីម្ចាស់ទីតាំង និងវិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសសង្គមមានសុវត្ថិភាព កាត់បន្ថយហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងធានាបាននូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។

យុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការបង្កើនការណែនាំ ការសហការរួម និងការការពារសង្គម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!