ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងតែរងនូវការខ្វះខាតទឹក ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងតែរងនូវការខ្វះខាតទឹក ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ផ្ទៃដីស្រូវរបស់ប្រជាកសិករប្រមាណជាង ៤រយហិតា ក្នុងឃុំរកាកោង១ និងរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពុងរងនូវការខ្វះខាតទឹកសម្រាប់ស្រោចស្រព ត្រូវបានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យទីតាំងបូមទឹក ដើម្បីជួយសង្គ្រោះដល់ស្រូវដែលកំពុងប្រឈមនូវការខ្វះខាតទឹក នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យទីតាំងបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករនៅស្រុកមុខកំពូលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការជួយពិនិត្យរាល់តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវរបស់ប្រជាកសិករ ដោយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិកររងនូវការខូចខាតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងមូលដ្ឋានឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ សម្រាប់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាខ្វះខាតទឹកនេះនេះ អាជ្ញាធរ និងមន្ត្រីជំនាញ បានគិតគូរ និងខិតខំស្វែងរកទឹក ដើម្បីធ្វើការស្រោចស្រពជូនបងប្អូនឱ្យផលស្រូវទទួលបានទិន្នផលដោយមិនរងនូវការខ្វះខាតទឹកស្រោចស្រពឡើយ ព្រោះថាតំបន់នេះគឺជាតំបន់ដែលមិនមានអាងស្តុកទឹកឡើយ ដោយតំបន់នេះពឹងផ្អែកទៅលើប្រឡាយស្តុកទឹក ហើយនៅពេលដែលប្រឡាយអស់ទឹកនោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋនឹងជួបបញ្ហាប្រឈម ប៉ុន្តែអាជ្ញាធរបានធ្វើការគិតគូរដោយធ្វើការបូមទឹកពីតាមព្រែក និងទន្លេដែលនៅជិតតំបន់នេះ បញ្ចូលក្នុងប្រឡាយដើម្បីឱ្យបងប្អូនប្រជាកសិករមានទឹកសម្រាប់ស្រោចស្រពស្រូវ។

ក្នុងឱកាសនោះដែរ សំណូមពរដល់អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមជួយថែរក្សាម៉ាស៊ីនបូមទឹកដែលកំពុងដំណើរការការបូមទឹក ក្នុងការជួយស្រោចស្របស្រូវរបស់បងប្អូន កុំឱ្យមានបញ្ហាខូច ឬបញ្ហាអ្វីផ្សេងៗ ដែលធ្វើឱ្យអាក់ខានក្នុងការបូមទឹកចូលប្រឡាយសម្រាប់ជួយស្រូវរបស់បងប្អូនប្រជាកសិករ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!