ទាន់ហេតុការណ៍
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ=>ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ=>សមិទ្ធផលនានា ក្នុងវត្តអង្គស្លែង ស្រុកពញាឮ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។=>នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី=>ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​=>ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចាប់ផ្តើមធ្វើដំណើរទៅលេងស្រុកកំណើត តាមរថយន្តក្រុងសាធារណ: ដោយមិនគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ=>‍ពិត‍ជាខ្លាំងមែនទីតាំងល្បែងអាប៉ោង ដុះស្លែនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ ទោះបីជាអ្នកព័ត៌មានធ្លាប់រាយការទៅលោកមេប៉ុស្តិ៍ច្បារអំពៅ២ ជាច្រើនលើកច្រើនសារ ក៏នៅមិនទាន់បង្រ្កាប់បានឡើយ
0

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

សេចក្តីប្រកាសព័ត៌មាន  លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងការពារជាតិកម្ពុជា សូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ”។

ក្រសួងការពារជាតិកម្ពុជា សូមច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២៥

Press Release
Unofficial Translation

Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia:

The Ministry of National Defence of the Kingdom of Cambodia categorically rejects the announcement made by the Thai side on December 29, 2025, claiming that it “detected more than 250 unmanned aerial vehicles (UAVs) flying from Cambodia and violated Thailand’s sovereign territory.”

The Ministry of National Defence of Cambodia completely refutes these accusations. The Royal Government of Cambodia and the Royal Cambodian Armed Forces reaffirm their firm and sincere commitment to the steadfast implementation of the Joint Statement of the 3rd Special Meeting of General Border Committee (GBC) between Cambodia and Thailand dated December 27, 2025, and the Joint Declaration on the Peace Agreement between Cambodia and Thailand signed on October 26, 2025 and other related agreements. These efforts are dedicated to ensuring a speedy recovery and a return to normalcy, peace, stability, and security for the people living along the border areas of both countries.

Furthermore, the Ministry of National Defence and provincial administrations—particularly those along the border—have issued strict instructions to prohibit the launch of all types of unmanned aerial vehicles (UAVs). We confirm that no such drone launches have occurred.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

December 29, 2025
____

🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!