ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្ដម ឃួង ស្រេង៖ ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្ដទុកដាក់ខ្ពស់ទាំងជីវភាព និងសុខភាព ដល់បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព វីរ:នគរបាល ដោយមិនរំលងឡើយ

ឯកឧត្ដម ឃួង ស្រេង៖ ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្ដទុកដាក់ខ្ពស់ទាំងជីវភាព និងសុខភាព ដល់បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព វីរ:នគរបាល ដោយមិនរំលងឡើយ

(ភ្នំពេញ)៖ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការងារយ៉ាងសស្រាក់សស្រាក់ និងយកចិត្ដទុកដាក់ខ្ពស់ណាស់ ទាំងលើជីវភាពនៃការរស់នៅ និងសុខភាពរបស់បងប្អូនជនភៀសសឹកយើងទាំងអស់ ដែលបានមកស្នាក់នៅតាមសង្កាត់ទាំង ១០៥ និងខណ្ឌទាំង១៤ ដោយមិនរំលងឡើយ ដើម្បីចូលរួមចរំលែកការលំបាករបស់បងប្អូនយើងជនភៀសសឹក រួមទាំងគ្រួសារវីរកងទ័ពយើងផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់គ្រួសារវីរកងទ័ព ចំនួន ១២២៤គ្រួសារ នៅកោះពេជ្រ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានឱ្យដឹងទៀតថា «ក្នុងនា​មអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ដែលមិនទុកនរណាម្នាក់ដោយសារអាហារនោះទេ»។ ជាពិសេសបងប្អូនជនភៀសសឹក និងគ្រួសារវីរកងទ័ពយើងនៅពេលនេះ។

លើសពីនោះក្រោមការយកចិត្ដទុកដាក់ និងសេចក្ដីអាណិតស្រលាញ់ ពិសេសការបង្ហាញពីការដឹកគុណដល់វីរកងទ័ពយើង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រយៈពេល២ថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២៥ គឺបានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពផងដែរ សរុបជាង៣ពាន់គ្រួសារ ដែលប្រព្រឹត្ដទៅកោះពេជ្រ ដោយកាលថ្ងៃម្សិលមិញជួបសំណេះសំណាលដោយផ្ទាល់ប្រជាជនភៀសសឹកចំនួន ១៧៨៩គ្រួសារ (ជាង៥ពាន់នាក់) និងថ្ងៃនេះជាមួយគ្រួសារវីរកងទ័ព ចំនួន ១២២៤ គ្រួសារ ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ក្នុងនា​មអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបម្រើដល់សុខទុក្ខបងប្អូនជនភៀសសឹក ពិសេសគ្រួសារវីរកងទ័ពឱ្យស័ក្កសមនឹងការលះបង់របស់វីរកងទ័ពយើង។ «យើងខ្ញុំក្នុងនាមរដ្ឋបាលរាជធានីភំ្នពេញ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម ហើយនិយាយដោយឡែក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពិតជាមានការដឹងគុណយ៉ាងធំធេងនូវការពលី លះបង់របស់វីរកងទ័ពយើងជាប់ក្នុងក្រអៅបេះដូងរបស់យើងជារៀងរហូត» ។

លោកក៏បានផ្ដាំផ្ដើដល់វីរកងទ័ព និងនគរបាលទាំងអស់ថា បងប្អូនយើងនៅសមរភូមិក្រោយ ត្រូវបានអាជ្ញាធរដែនដីយកចិត្ដទុកដាក់ និងគិតគូរជាប់ជាប្រចាំផ្ដល់ទាំងស្បៀងឧបភោគបរិភោគ និងកម្លាំងចិត្ដជូនវីរកងទ័ព ហើយកូនចៅ និងគ្រួសារគាត់នៅខាងក្រោយនេះ យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ គឺបានយកចិត្ដទុកដាក់ជាប់ជានិច្ច សូមកុំមានក្ដីបារម្ដអ្វីនោះឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!