ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឃាតកម្ម!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឃាតកម្ម!

មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ០១នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច ក្បែរស្រះទឹកមួយ កន្លែង ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ០៨និង៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ សុខសុង ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចមុខបុរីមេគង្គ រ៉ូយាល់ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យ បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មដូចការរៀបរាប់ខាងលើ ប្រាកដមែន មូលហេតុដោយសារខ្លួនបានឃើញបុរសម្នាក់ មានស្តាយកាបូបនៅក្រោយខ្នងដើរសំដៅមករកខ្លួន ភ្លាមនោះខ្លួនគិតថា បុរសនោះប្រហែលជាមករករឿងសម្លាប់ខ្លួន ទើបខ្លួនទាញយកកាំបិតប៉័ងតោ ដែលលាក់ទុកនៅក្នុងខ្លួនរួចជាស្រេច ស្ទុះចូលទៅកាប់ប្រហារលើជនរងគ្រោះជាច្រើនកាំបិតត្រូវចំជាច្រើនកន្លែង បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកាប់សម្លាប់លើ ជនរងគ្រោះរួចហើយ ខ្លួនបានរត់គេចមកសម្ងំលាក់ខ្លួននៅក្នុងវត្តព្រែកលៀប ហើយយក កាំបិតប៉័ងតោទៅលាក់ទុកក្នុងគុម្ពផ្កាមុខវត្ត។ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ខ្លួនបានចូលទៅសុំចៅអធិការវត្តបាក់ខែង ដើម្បីបួសជាព្រះសង្ឃ ប៉ុន្តែត្រូវចៅអធិការវត្តមិនឲ្យបួស និង ដេញខ្លួនចេញពីវត្ត ហើយក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់រូបខ្លួនតែម្ដង។ ហើយរូបខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាច្រើនឆ្នាំមកហើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!