ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម ហាក់ សុខមករា បានដោះស្រាយបញ្ចប់ករណីសុំបើកផ្លូវកែងបន្ថែម របស់ប្រជាពលរដ្ឋនៅភូមិព្រែកអញ្ចាញ ឃុំពោធិ៍បាន ស្រុកកោះធំ

ឯកឧត្តម ហាក់ សុខមករា បានដោះស្រាយបញ្ចប់ករណីសុំបើកផ្លូវកែងបន្ថែម របស់ប្រជាពលរដ្ឋនៅភូមិព្រែកអញ្ចាញ ឃុំពោធិ៍បាន ស្រុកកោះធំ

ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល   នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកោះធំ ចុះមកដោះស្រាយសម្របសម្រួលដល់ទីតាំងដីទំនាស់លើករណីប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលបានស្នើសុំអន្តរាគមន៍ជួយបើកផ្លូវកែងបន្ថែមលើផ្លូវដែលបានបើករួចមានទំហំ ២.៥ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកអញ្ចាញ ឃុំពោធិ៍បាន ស្រុកកោះធំ។

បន្ទាប់ពី ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការសម្របសម្រួល ដើម្បីបញ្ចប់វិវាទរួចមក ភាគីទំនាស់ទាំងសងខាងបានឯកភាពគ្នាបញ្ចប់ទំនាស់នៅលើទីតាំងស្នើសុំបើកផ្លូវជាក់ស្តែង ដោយស្នាមញញឹម ក្រោមនយោបាយឈ្នះឈ្នះ ហើយបានយល់ព្រមផ្តិតមេដៃដើម្បីបញ្ចប់វិវាទ នៅចំពោះមុខអាជ្ញាធខេត្ត និងស្រុក ឃុំ។ ក្នុងការចុះដោះស្រាយនេះ មន្ត្រីជំនាញបានពិនិត្យ និងវាស់វែងបន្ថែមជូនលើផ្លូវចាស់ ជាចំណិតក្បាលដីដើម្បីឱ្យងាយស្រួលបត់រថយន្តចេញ ចូល បន្តពីផ្លូវបេតុងដែលមានរាងជាត្រីកោណ គឺប្រវែង ១ម៉ែត្រ ប្រវែងផ្លូវចូលមានប្រវែង ៣.២ម៉ែត្រ និងប្រវែងកាត់ទទឹងមានប្រវែង ៣.៤៥ម៉ែត្រ សរុបផ្ទៃក្រឡា ១.៦ម៉ែត្រការ៉េ បន្ថែមពីលើទំហំផ្លូវចាស់ដែលមានប្រវែង ២.៥ម៉ែត្រ។

នៅក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានថ្លែងអំណរគុណដល់គ្រប់ភាគីជម្លោះ ដែលយល់ព្រមស្រុះស្រួលគ្នាបញ្ចប់ជម្លោះ ពីព្រោះរាល់ថ្ងៃ ជម្លោះទាំងអស់គឺស្មុគស្មាញណាស់សម្រាប់អាជ្ញាធរ ក៏ដូចជាម្ចាស់ជម្លោះ ព្រមទាំងបានផ្ដាំផ្ញើដល់ភាគីទំនាស់ទាំងពីរចាប់ពីពេលនេះទៅ ត្រូវក្លាយជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ចេះយល់យោគអធ្យាស្រ័យគ្នា ចេះជួយគ្នាទៅវិញទៅមក និងត្រូវរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៍បានធ្វើការណែនាំដល់អាជ្ញាធរស្រុកក៏ដូចជាមន្ត្រីជំនាញ ត្រូវខិតខំដោះស្រាយបញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបញ្ហាទំនាស់ដីធ្លីត្រូវខិតខំដោះស្រាយបញ្ចប់ឲ្យបានឆាប់រហ័សផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!