ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលរថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា និងបានប្រគល់ជូន លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង សម្រាប់ជួយសម្រួលក្នុងករណីមានរថយន្តធុនធ្ងន់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខូចកណ្ដាលផ្លូវ ឬចតចោលគ្មានសណ្ដាប់ធ្នាប់ ដែលបណ្ដាលឱ្យកកស្ទះចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសតំបន់ផ្លូវសំខាន់ៗដូចជា មហាវិថីស៊ីជិនពីង មហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះថ្មី និងផ្លូវសំខាន់ផ្សេងៗទៀត ដែលកុំជាចរន្តសេដ្ឋកិច្ច ក្នុងលំហូរពាណិជ្ជកម្ម និងការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា៖ ក្នុងករណីមានរថយន្តប្រភេទ កុងតឺន័រ រថយន្តទេសចរណ៍ធុនធំ រថយន្តដឹកទំនិញ យន្តដឹកដី ដឹកថ្ម។ល។ ខូច ឬជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ រថយន្តស្ទូច និងសណ្ដោង ទាំងពីរគ្រឿងនេះអាច ស្ទូច និងសណ្ដោងយកចេញបាន ពីព្រោះរថយន្ត ស្ទូច និងសណ្ដោងទាំង២គ្រឿងនេះ មានសមត្ថភាព៖ រថយន្តទី១ ស្ទូច សណ្ដោងចាប់ពីរថយន្តធុនតូច រហូតដល់រថយន្តមានទម្ងន់ត្រឹម ១៣តោន និងរថយន្តទី២ មានសមត្ថភាព ស្ទូច សណ្ដោង ចាប់ពីរថយន្តធុនមានទម្ងន់១៣តោន រហូតដល់រថយន្តមានទម្ងន់ ៣០តោន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!