ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល។

ការថ្លែងកោតសរសើរនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២៧៦៣បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តសំបួរ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ បញ្ហាទំនាស់ដីធ្លីមាននៅគ្រប់ក្រុង-ស្រុកក្នុងខេត្តកណ្ដាល ប៉ុន្តែសម្រាប់ស្រុកល្វាឯម គឺជាស្រុកមួយគំរូដែលមានទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀប និងក្រុង-ស្រុកដទៃទៀតទូទាំងខេត្តកណ្ដាល។ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុកល្វាឯម បន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលមាននៅសល់អោយអស់។

ក្នុឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា៖ ភូមិទាំងពីរដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ រាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិនេះមិនអាចយកទៅលក់ ឬយកប្រើប្រាស់អ្វីផ្សេងទៀតបានទេ ហើយបើចង់លក់ ឬយកទៅប្រើប្រាស់អ្វីផ្សេងៗត្រូវចុះបញ្ជីដីធ្លីឡើងវិញ ពិសេសអាជ្ញាធរទាំងអស់មិនអាចបញ្ជាក់លើឯកាសារផ្សេងៗក្រៅពីបណ្ណដីធ្លីនេះបានឡើយ។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តសាមគ្គីភាពគ្នាជាធ្លុងមួយ ខ្មែរជួយខ្មែរ ដើម្បីជាខឿនដ៏រឹងមាំការពារជាតិ ការពារប្រជាជន ការពារទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពាន! ខ្មែររួបរួមសាមគ្គី! ខ្មែរតែមួយខ្មែរខ្លាំង! យើងទាំងអស់គ្នាជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាល វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានមុះមុត ទប់ទុលជាមួយសត្រូវឈ្លានពាន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋភៀសសឹកដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ការណែនាំនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២៧៦៣បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តសំបួរ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ គិតត្រឹមថ្ងៃនេះរដ្ឋបាលខេត្តកណ្ដាល មានបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលភៀសខ្លួនមកពីតាមព្រំដែន មកជ្រកស្នាក់ជាមួយក្រុមគ្រួសារ បងប្អូន នៅតាមក្រុង-ស្រុកទូទាំងខេត្តកណ្ដាល មានប្រមាណជិត ៣ពាន់គ្រួសារ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរួមគ្នាធ្វើការចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារសម្រាប់ផ្ដល់ជូនបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីបន្តការស្នាក់នៅក្នុងមូលដ្ឋានរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ស្បៀងអាហារទាំងអស់នេះមិនអាចដោះស្រាយជាអចិន្ត្រៃយ៍ជូនបងប្អូនបាននោះទេ។ ជាបណ្ដោះអាសន្នសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គិតគូររកការងារធ្វើជូនពួកគាត់ ត្រូវមានការបង្កបង្កើនផល ការដាំដុះប្រសិនបើមានដីធ្លី ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់ជាអចិន្ត្រៃយ៍ ព្រោះថាយើងមិនអាចប្រមើលមើលបានទេថាតើការឈ្លានពានរបស់យោធាថៃនៅពេលនេះអាចមានរយៈពេលខ្លី ឬរយៈពេលវែងបន្តទៅទៀតនោះទេ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមទៀតថា៖ ជនភៀសឹកទាំងអស់មានទាំងចាស់ មានទាំងក្មេង ចំពោះពួកគាត់ជរា ដែលមានតម្រូវការក្នុងការពិនិត្យ និងព្យាបាលសុខភាពនានា សូមឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់យើងនៅក្នុងខេត្ត ខិតខំពិនិត្យព្យាបាលដោយគ្មានការបែងចែកឡើយ ពីព្រោះពួកគាត់កំពុងរងគ្រោះដោយសារសង្គ្រាមហើយ ដូច្នេះយើងត្រូវតែផ្ដល់ការគាំទ្រនិងលើកទឹកចិត្តសម្រាប់បងប្អូនជនភៀសសឹករបស់យើង។ ហើយចពោះក្មេងៗកំពង់ស្ថិតក្នុងវ័យសិក្សា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុក ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់ ហើយខិតខំសម្របសម្រួលចុះឈ្មោះឱ្យពួកគាត់បានចូលរៀននៅតាមសាលា តាមកម្រិតសិក្សាររបស់គាត់ ដែលមានសាលានៅជិតទីកន្លែងស្នាក់នៅរបស់ពួកគាត់បំផុត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!