ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម​ នេត្រ ភក្ត្រា ទទួលអំណោយជាភេសជ្ជៈប៉ូការីស្វេត ចំនួន ៥០០ កេស សម្រាប់ចែកជូនដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម​ នេត្រ ភក្ត្រា ទទួលអំណោយជាភេសជ្ជៈប៉ូការីស្វេត ចំនួន ៥០០ កេស សម្រាប់ចែកជូនដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ

(ភ្នំពេញ)៖ អំណោយជាភេសជ្ជៈប៉ូការីស្វេត ចំនួន ៥០០ កេស របស់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន នាំយកមកប្រគល់ជូនដល់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ជាពិសេសសម្រាប់ចែកជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែន ដែលកំពុងមានការកើនឡើងរហូតដល់ជាង ៤៣ម៉ឺននាក់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក ដែលបានផ្តល់ជំនួយជាភេសជ្ជៈប៉ូការីស្វេត ចំនួន ៥០០ កេស មកក្រសួងព័ត៌មាន។

លោកបញ្ជាក់ថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន លើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែន។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានជូនពរដល់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក ឱ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ព្រមទាំងថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្នាក់ដឹកនាំតំណាងក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក បានគូសបញ្ជាក់ថា ក្នុងបុព្វហេតុមនុស្សធម៌ និងដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក ក្រុមហ៊ុនភេសជ្ជៈប៉ូការីស្វេត បានចូលរួមឧបត្ថម្ភភេសជ្ជៈចំនួន ៥០០ កេស ជូនដល់ក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងតំបន់សុវត្ថិភាព និងវីរៈកងទ័ព ដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន ព្រមទាំងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!