ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ៖ នៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមួលបង្កាច់នេះ និងដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់និងបន្សាបការបំភ្លៃ បំផ្លើសនិងការមួលបង្កាច់របស់ភាគីថៃ សូមអំពាវនាវនិងស្នើសុំបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមសូមចូលរួមដូចតទៅ៖

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ៖ នៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមួលបង្កាច់នេះ និងដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់និងបន្សាបការបំភ្លៃ បំផ្លើសនិងការមួលបង្កាច់របស់ភាគីថៃ សូមអំពាវនាវនិងស្នើសុំបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមសូមចូលរួមដូចតទៅ៖

១-បន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជា។ មុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃ គឺត្រូវផ្ទៀងផ្ទាត់ជាមុន ឬសាកសួរប្រភពដែលមានការពាក់ព័ន្ធនឹងរឿងនេះ។ កុំចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ និងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃមកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ ព្រោះព័ត៌មានដែលភាគីថៃផ្សព្វផ្សាយជាព័ត៌មានឃោសនា និងជាព័ត៌មានសតិអារម្មណ៍។ ការពិតគឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា និងការពិតនៅកម្ពុជា

២-បន្តចូលរួមនិយាយការពិតនៃការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការ និងផលិតព័ត៌មាន និងមាតាដែលបង្ហាញដល់ពិភពលោកពីការពិត និងសូមចូលរួមអំពាវនាវដល់ សហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។

៣-សូមបងប្អូនសាធារណជន សិល្បករសិល្បការិនី អ្នកបង្កើតមាតិកាចូលរួមបង្កើតមាតិកា បន្តចូលរួមកាន់តែខ្លាំងបង្កើតមាតិកាលើកទឹកចិត្តកងទ័ព សាមគ្គីភាពជាតិខ្មែរ និងប្រឆាំងដាច់ខាតលើការឈ្លានពានរបស់ថៃ និងអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានយោធាថៃនេះ

៤-ព័ត៌មានក្លែងក្លាយច្រើន និងមានគណនីក្លែងក្លាយជាភាសាខ្មែរដែលថៃបានបង្កើតដើម្បីផ្សព្វផ្សាយព័ត៌មានសតិអារម្មណ៍ច្រើន។ ដូច្នេះបើបងប្អូនសង្ស័យ ឬដឹងច្បាស់ថាជាគណនីក្លែងក្លាយ សូម Block គណនីនោះចោលតែម្តង និង Report ទៅ Facebook ឬ TikTok ដើម្បីកុំឱ្យគណនីនោះបន្តបំពុលសង្គម។ ចំពោះករណីគណនីក្នុងស្រុក ឬក្រៅស្រុក ដែលព្យាយាមបំពុលព័ត៌មាន សូមបងប្អូមអាច Unfollow ឬ Unfriend ដើម្បីបញ្ឈប់ការទទួលព័ត៌មាន និងទំនាក់ទំនង ករណីមិនចង់ទទួលបន្ត

៥-ពេលបងប្អូនប៉ុស្តិ៍ឬចែករំលែកលើបណ្តាញសង្គមសូមភ្ជាប់ជាមួយនូវ # ជាមួយពាក្យ #TruthfromCambodia #CambodiaNeedsPeace #JusticeForCambodia #Thailandfirefirst #AgaintThaiInvation និងអាចពាក្យគន្លឹះផ្សេងៗទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!