ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

លោក ហ៊ន សារិទ្ធិ តំណាងប្រជាសហគមន៍១៧គ្រួសារសូមគោរពថ្លែងអំណរអរគុណដល់ ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភណ្ឌ័ អភិបាលខេត្ត និង ឯកឧត្ដម សុខ សុន្ធី អភិបាលរងខេត្តកំពង់ស្ពឺ ដែលបានអនុញ្ញាត្តិឱ្យពួកគាត់បង្ករបង្កើនផលលើទីតាំងដីដែលគាត់ធ្លាប់អាស្រ័យផលកន្លងមក…

លោក ហ៊ន សារិទ្ធិ តំណាងប្រជាសហគមន៍១៧គ្រួសារសូមគោរពថ្លែងអំណរអរគុណដល់ ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភណ្ឌ័ អភិបាលខេត្ត និង ឯកឧត្ដម សុខ សុន្ធី អភិបាលរងខេត្តកំពង់ស្ពឺ ដែលបានអនុញ្ញាត្តិឱ្យពួកគាត់បង្ករបង្កើនផលលើទីតាំងដីដែលគាត់ធ្លាប់អាស្រ័យផលកន្លងមក…

យោងតាមកិច្ចប្រជុំកាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ​តាមលិខិត ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ របស់ឈ្មោះ ហ៊ន សារិទ្ធិ និងចំណារដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត។ក្នុងកិច្ចប្រជុំពិភាក្សា ករណីសុំទប់ស្កាត់ការចេញប្លង់កម្មសិទ្ធិលើគំនូសប្លង់ដីរបស់ ឈ្មោះ ម៉ម ម៉េង និងប្រពន្ធឈ្មោះ សៀង សាម៉េន នៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំ​ ជាលទ្ធផលរួមមាន៖
១.ឯកឧត្ដម​អភិបាល សម្របសម្រួល​មិនអនុញ្ញាត្តិអោយបុគ្គលណាម្នាក់ដាំដំណាំលើផ្ទៃដីដែលមានទំនាស់ចំនួន៥,៦៥ហិកតានេះឡើយ។​
២.ឯកឧត្ដម​អភិបាល និងបង្កើតគណៈកម្មការចុះបោះបង្គោលហ៊ុំពទ្ធ័ដីចំនួន៥,៦៥​ហិកតា ដើម្បីទុកដោះស្រាយបន្តទៅទៀត។​
៣.ឯកឧត្ដម​អភិបាលបានអនុញ្ញាត្តិអោយ លោក ហ៊ន សារិទ្ធិ តំណាងសហគមន៍មូលដ្ឋាន បន្តដាំដុះបង្កបង្កើនផលនៅលើផ្ទៃដីក្នុងអនុក្រិដ្ឋលេខ២៤៥ ដែលធ្លាប់បានអាស្រ័យផលកន្លងមក។​
៤.ឯកឧត្ដម​អភិបាល បានបញ្ជាក់ថាដីនៅសល់ពីអនុក្រិដ្ឋ២៤៥ គួរភាគីត្រូវរៀបចំឯកសារជូនរាជរដ្ឋាភិបានដើម្បីស្នើសុំលិខិត្តកាន់កាប់ឱ្យស្របច្បាប់

ដោយថ្មីៗនេះមានមន្ត្រីបរិស្ថាន បានចុះទៅហាមឃាត់ មិនអោយពួកគាត់ធ្វើការដាំដុះលើដីដែលធ្លាប់អាស្រ័យផលកន្លងមកក្នុងដីអនុក្រិដ្ឋលេខ២៤៥ មិនតែប៉ុណ្ណោះទេ បានចាប់យ្កត្រាក់ទ័រ ដែលពួកគាត់​ទុកសម្រាប់រាស់ស្មៅតាមរងអំពៅរបស់ពួកកាត់ ធ្វើឧ្យស្មៅបោកកូនអំពៅបណ្ដាលឱ្យខូចខាតផងដែរ។​

លោក ហ៊ន សារិទ្ធិ តំណាងប្រជាសហគមន៍ទាំង១៧គ្រួសារសូមថ្លែងអំណរគុណ ឯកឧត្ដម​បណ្ឌិត ជាម ចន្ទ័សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានអនុញ្ញាត្តិអោយពួកគាត់បានបង្កបង្កើនផលលើផ្ទៃដីដែលធ្លាបអាស្រ័យផលស្ថិតនៅ
ចំណុចភូមិស្រែកិន ឃុំត្រពាំងជោ
ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលពួកគាត់ធ្លាប់បានអាស្រ័យផងតាំងពីឆ្នាំ២០១៦.១៧.១៨។​

តំណាងប្រជាពលរដ្ឋទាំង១៧គ្រួសារសូមគោរពស្នើសុំដល់ ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមមេតត្តាអនុញ្ញាត្តិអោយពួកគាត់បានបន្តដាំដុះអាស្រ័យផលលើ ទំហំ ផ្ទៃដីទាំងមូលដែលពួកគាត់ធ្លាប់បានអាស្រ័យផលតាំងពីឆ្នាំ២០១៦.១៧.១៨កន្លងទៅនោះផងទាន។​

ជាចុងក្រោយលោក ហ៊ន សារិទ្ធិ តំណាងប្រជាសហគមន៍ទាំង១៧គ្រួសារ សូមគោរពជូនពរ ឯកឧត្ដម បណ្ឌិត អភិបាលខេត្រ ព្រមទាំង លោកជំទាវ និងក្រុមគ្រួសារ នឹង​ឯកឧត្ដម សុខ សុន្ធីអភិបាលខេត្តរងខេត្តកំពង់ស្ពឺ ព្រមទាំងលោក​ជំទាវ ក្រុមគ្រួសារ នឹងក្រុមការងារទាំងអស់ នឹងលោក អភិបាល លោកអភិបាលរងស្រុកឱរ៉ាល សូមឱ្យជូបប្រទះតែសេចក្តីសុខ កម្លាំង​មាំមួន ប្រាជ្ញា​វាងវៃ ប្រកបការងារអ្វីជោគជ័យគ្រប់ភារកិច្ចជាពិសេសជាងនេះទៅទៀតសូមឱ្យសមប្រកបដោយ ពុទ្ធិពរ ទាំង ៤ ប្រការគឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​

សូមបញ្ជាក់ផងដែរថា ត្រាក់ទ័រដែលខាងបរិស្ថានចាប់យកទៅនោះគឺជាត្រាក់ទ័រសម្រាប់រាស់ស្មៅ មិនមែនជាត្រាក់ទ័រ​ឈូសឆាយដីថ្មី​ដូចដែលមតិមួយចំនួនលើកឡើងនោះឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!