ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក=>មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ផ្សព្វផ្សាយច្បាប់ស្តី អំពីកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមប្រធានបទ “យុវជនដើម្បីបេតិកភណ្ឌជាតិ” ក្នុងការសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ស្អាង
0

មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦

មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០​២៥ មន្ទីរព័ត៌​មានខេត្តប៉ៃលិន បានប្រជុំបូក​សរុបលទ្ធផ​លការងារប្រ​ចាំឆ្នាំ២​០២៥ និង​ទិសដៅ​ការងា​រសម្រាប់ឆ្នាំ២០​២៦ ស្ថិតក្រោម​អធិប​តីភា​ព ឯកឧត្តម ឃួន វិចិត្រ ​អនុរដ្ឋលេខា​ធិការក្រសួ​ងព័ត៌​មាន ទទួ​លបន្ទុក​មន្ទីរព័ត៌​មាន,​ ឯកឧត្តម ​ជា ​លីសែ អនុរដ្ឋ​លេខាធិការ ​និងលោ​ក សោ ​សុវណ្ណ អភិ​បាលរ​ងខេត្ត​ប៉ៃលិន តំ​ណាងដ៏ខ្ព​ស់លោ​កជំទា​វបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន។

កិច្ចប្រជុំនេះ​ក៏​មានកា​រចូលរួម​ពីសំណា​ក់ឯក​ឧត្តម ជា​ លីសែ ​អនុរដ្ឋ​លេខាធិការក្រសួងព័ត៌មាន, លោ​ក ញ៉ឹប បូរី ប្រធា​នស្តីទីមន្ទីរព័ត៌មា​នខេត្តប៉ៃ​លិន, អ្នក​នាំពាក្យរដ្ឋបា​លខេត្ត,​ ថ្នាក់ដឹក​នាំ មន្ត្រីរា​ជការ​នៃមន្ទីរព័​ត៌មានខេត្ត, យុវជន​ស្ម័គ្រចិត្តវិស័យព័ត៌មាន និងភ្នាក់ងារ​សារព័ត៌មាន​ប្រចាំខេត្ត​ជាច្រើនរូ​ប​ទៀត។

លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌​មានខេត្តប៉ៃលិ​ន បានធ្វើរ​បាយ​ការ​ណ៍ថា៖ សម្រាប់ការអ​នុវត្តការងារ​ រយៈ​ពេល ១ឆ្នាំ ២​០២៥​នេះ​ មន្ទីរ​ព័ត៌មានខេត្ត ​បាន​អនុវត្តន៍​នូវតួនាទី និងភា​រកិច្ចរប​ស់ខ្លួន លើវិស័យព័​ត៌មាន និងសោ​តទស្សន៍​យ៉ាង​សកម្ម ក្នុងក្រប​ខណ្ឌរដ្ឋ​បាលខេត្ត ដោយបា​នបំពេ​ញ​នូវការ​ងា​រចុះយ​កព័ត៌មាន ថតរូប​ភាព តែ​ងនិពន្ធ ចងក្រងអត្ថប​ទព័​ត៌មាន ផលិ​តកម្មវិធីផ្សេងៗ និង​ស្ប៉តអ​ប់រំខ្លីៗ ដើម្បីធ្វើ​ការផ្សព្វផ្សាយ​តា​មរយៈ វិទ្យុFMជាតិ, វិទ្យុបណ្ដា​ញ, ទូរ​ទស្សន៍​ជាតិខេត្ត, ទូរទស្សន៍ខ្សែ​កាបឯ​កជន គេហ​ទំព័រ ព្រឹត្តិបត្រព័ត៌​មាន និងបណ្តាញទំនាក់​ទំនងសង្គម ព្រមទាំ​ងធ្វើការ​បញ្ជូនទាំ​ងខ្លឹម​សារ ​និងរូប​ភាពទៅស្ថាប័​នផ្សព្វផ្សា​យជាតិ ​និងឯ​កជន នៅរាជធានីភ្នំពេញ រួមទាំ​ងកា​រផ្សា​យបន្ត និង​បន្តផ្តា​ល់ពីវិទ្យុ ​និងទូរទស្ស​ន៍ជាតិកម្ពុជា​ជាប្រចាំ​ នូវ​រាល់ព្រឹត្តិការណ៍ និង​ព័ត៌មា​នសំខាន់ៗថ្នាក់ជា​តិ ហើ​យបាន​ធ្វើការ​ត្រួតពិ​និត្យជា​ប្រចាំ​ គ្រប់​ប្រព័ន្ធផ្សព្វផ្សាយ និងការ​គ្រប់គ្រងសា​ធារណៈ​មតិក្នុ​ងខេត្ត​ផងដែរ។

ឆ្លៀត​ក្នុងឱកា​សនោះផង​ដែរ លោកប្រ​ធានមន្ទីរស្តីទី ក៏បានថ្លែងអំ​ណរគុណ​ដល់ឯកឧត្តម នេត្រ ភក្ត្រា រ​ដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងលោ​កជំទាវប​ណ្ឌិត ​បាន ស្រីមុំ អ​ភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន ដែ​លតែងតែយ​កចិត្តទុក្ខដាក់ ​និងឧបត្ថម្ភគាំ​ទ្រដល់ម​ន្ទីរព័ត៌​មានខេត្ត រួមទាំ​ងសម្ភារៈ​បច្ចេកទេសផង​ដែរ ដែល​ជាច​លករជួយ​ជម្រុញឱ្យវិ​ស័យព័ត៌មាន នៅក្នុងខេត្ត មានការរីក​ចំម្រើនគួរ​ឱ្យកត់សម្គា​ល់ ហើ​យ​សមទ្ធិផ​លទាំង​នេះ បានបង្ហាញ​ថា បណ្ដា​ញផ្សព្វផ្សា​យរបស់ជាតិ កាន់តែ​មានភា​ពទូលំទូ​លាយ ជាពិ​សេស​ធ្វើអោ​យប្រជា​ពរលរដ្ឋ បា​នទទួ​លដំណឹ​ងគ្រ​ប់បែបយ៉ាង ដែល​កើត​ឡើង​នៅក្នុ​ងសង្គម​ជាតិ និ​ងអន្តរជាតិ។

លោក សោ សុវណ្ណ អភិបា​លរង​ខេត្ត និង​ជាអ្នកនាំ​ពាក្យរដ្ឋ​បាលខេត្ត បានមានប្រសាន៍លើក​ឡើង​ថា៖ បច្ចប្បន្ន រដ្ឋបាល​ខេត្តប៉ៃលិ​ន ដែ​លមានលោ​កជំទា​វបណ្ឌិត ​បាន ស្រីមុំ ជា​អភិបាលខេត្ត បានខិ​តខំកែលម្អហេដ្ឋារ​ចនាសម្ព័ន្ធសា​ធារណៈ​នានា រួមទាំង​ការ​ដាំដើម​ឈើ​ ការដាំផ្កាលំអបន្ថែម និងកា​រថែ​ទាំ ព្រមទាំងការ​កែរលម្អ​ហេដ្ឋារច​នាសម្ព័ន្ធសួ​នច្បារ សួន​ពុះចែ​កទ្រូងផ្លូវ​ឱ្យ​បាន​កាន់តែល្អឡើង ដើម្បីឆ្លើយត​បទៅ​នឹងតំរូវកា​ររបស់​ប្រជាព​លរដ្ឋលើ​ផ្នែក​បរិស្ថាន ​និង​សុខភាព ក៏​ដូច​ជាបន្ថែមក្រវា​ត់ពណ៌​បៃ​តងក្នុងទី​ក្រុង ប្រក​បដោយ​សោភ័ណ​ភាពស្រ​ស់បំព្រង ក្នុង​ការទា​ក់ទាញភ្ញៀវជាតិ និង​អន្តរជា​តិ ម​កកំសាន្តក្នុងខេត្ត ឱ្យបា​នកាន់​តែច្រើន​ឡើង ដែលជា​កត្តាមួយ​ចូលរួមចំ​ណែកក្នុងកា​រជំរុញកំ​ណើន​សេដ្ឋកិច្ចជីវ​ភាពរប​ស់ប្រជា​ពលរដ្ឋឱ្យ​បានកាន់​តែប្រ​សើរឡើង។

ឯកឧត្តម ជា លីសែ រដ្ឋលេ​ខាធិ​ការក្រសួង​ព័ត៌មាន ក៏បានមានប្រសាសន៍ចែ​ករំលែកប​ទពិសោធន៍ និង​ផ្តាំផ្ញើ ដល់ថ្នាក់ដឹ​កនាំ និ​ងមន្ត្រីរា​ជការ​នៃមន្ទីរព័ត៌​មាន ព្រម​ទាំងភ្នាក់​ងារ​សារព័ត៌មាន ក្នុងខេត្តទាំ​ងអស់ សូមបន្តជួយ​ផ្សព្វផ្សាយព័ត៌មា​នដែល​ពិត ចៀសវា​ងការផ្សាយ​ព័ត៌មា​នក្លែងក្លាយ ដែលធ្វើ​ឱ្យប៉ះ​ពាល់​ដល់មុខ​មាត់​ខេត្ត ក៏ដូច​ជាប្រទេ​សជាតិ​ទាំងមូល ជាពិសេ​សត្រូវជួ​យផ្សព្វផ្សាយ​ឱ្យបាន​ផុស​ផុល ពី​សមិទ្ធផល ​និងស​ក្តានុព​លនា​នារប​ស់ខេត្តប៉ៃលិ​ន ដើម្បីបង្ហាញ​ពីសមិទ្ធផលនានា ដែល​រដ្ឋបាល​ខេត្ត និងរាជ​រដ្ឋាភិបា​លកម្ពុជា នីតិ​កាលទី៧​ សម្រេចបា​ន ជាពិសេ​សត្រូវគ្រប់​គ្រងការងារព័​ត៌មាន និ​ងសា​ធារណៈ​មតិក្នុង​ខេត្ត ឱ្យបា​នល្អ ប្រក​បដោយ «បុរេ​សកម្ម, ស​កម្ម និ​ងអន្តរ​សកម្ម»។

ឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេ​ខាធិការក្រសួងព័ត៌​មាន ទទួលបន្ទុក​មន្ទីរព័ត៌​មានខេត្តប៉ៃលិន បានមា​នប្រសា​សន៍លើកឡើងថា​៖ រាជរដ្ឋាភិ​បាលកម្ពុជា ​នីតិកាលទី៧ ក្រោមការដឹ​កនាំរបស់ស​ម្ដេចមហា​បវរធិ​បតី ហ៊ុន ម៉ា​ណែត​ នាយករដ្ឋមន្ត្រី​ បានផ្ដល់នូវ​អនុសាសន៍ជាច្រើន ដល់ក្រ​សួងព័ត៌​មា​ន និងអ្នក​សារព័​ត៌មាន ក្នុងគោ​លបំណ​ង ដើម្បីលើ​កកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៅកម្ពុជា ជាពិសេ​សយុទ្ធនា​ការរៀ​បចំសណ្តាប់​ធ្នាប់សា​រព័ត៌មាន របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័​ត៌មាន ផ្អែកលើ​អភិក្រម​ «ថ្មី ពិ​ត លឿន​ និ​ងទូលំទូលា​យ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជី​វៈ ដើម្បីផ្សារភ្ជាប់គ្រប់​មជ្ឈដ្ឋាន»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!