ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

សកម្មភាពជួសជុលផ្លូវជាតិលេខ ៦២ ដើម្បីលើកកម្ពស់សុវត្ថិភាព និងបង្កើនសេដ្ឋកិច្

សកម្មភាពជួសជុលផ្លូវជាតិលេខ ៦២ ដើម្បីលើកកម្ពស់សុវត្ថិភាព និងបង្កើនសេដ្ឋកិច្

ព្រះវិហារ ៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តអនុវត្តសកម្មភាពថែទាំ និងជួសជុលផ្លូវជាតិលេខ ៦២ យ៉ាងសកម្ម ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គោលដៅចម្បងនៃការងារនេះ គឺដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងបង្កើនល្បឿនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ខ្សែសង្វាក់ដឹកជញ្ជូនទំនិញផងដែរ។

ក្រុមការងារជំនាញបានផ្តោតលើការជួសជុលកែលម្អផ្នែកសំខាន់ៗនៃផ្លូវ ដោយអនុវត្តបច្ចេកទេសដូចជា ៖

• ការស្រោចសៀលកៅស៊ូ (Prime Coat/Tack Coat)

• ការជួសជុលស្រទាប់គ្រឹះដែលរងការខូចខាត

• ការលុបបំបាត់រណ្តៅជ្រៅ (សំបុកមាន់) និងស្នាមប្រេះស្រុត

ការងារនេះត្រូវបានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៦២ ត្រង់ចន្លោះ គីឡូម៉ែត្រ (គម) ១៤១+៤០០ ដល់ គម ១៤៣+៤០០។ សកម្មភាពថែទាំជាប្រចាំនេះ គឺជាយុទ្ធសាស្ត្រមួយរបស់មន្ទីរ ដើម្បីធានាថាផ្លូវនៅតែរក្សាបាននូវគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង និងមានសោភ័ណភាពស្រស់បំព្រង។

តាមរយៈការជួសជុល និងថែទាំជាប្រចាំនូវកំណាត់ផ្លូវដែលខូចខាត និងមានជង្ហុកសំបុកមាន់ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ ៖

១- ការសម្រួលការធ្វើដំណើរ ប្រជាពលរដ្ឋអាចធ្វើដំណើរប្រកបដោយផាសុកភាព និងមានសុវត្ថិភាពកាន់តែប្រសើរ។

២- ប្រសិទ្ធភាពសេដ្ឋកិច្ច ការដឹកជញ្ជូនទំនិញឆ្លងកាត់អាចចំណេញទាំងពេលវេលា និងថវិកាប្រតិបត្តិការ ដោយកាត់បន្ថយការខូចខាតយានយន្ត និងការយឺតយ៉ាវ។

🙏 ដើម្បីរក្សាគុណភាពផ្លូវឱ្យស្ថិតស្ថេរយូរអង្វែង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រុមការងារសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ៖

• សូមចូលរួមថែរក្សាផ្លូវជាសម្បត្តិសាធារណៈ។

• សូមមេត្តាកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ជាដាច់ខាត។ ការដឹកលើសទម្ងន់គឺជាមូលហេតុចម្បងដែលធ្វើឱ្យផ្លូវឆាប់ស្រុត ខូចខាត និងកើតមានជង្ហុកសំបុកមាន់ ដែលជាកត្តាបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើងក្នុងការធ្វើដំណើរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!