ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ប្រជាពលរដ្ឋចំនួន១៧គ្រួសារ មានការហួសចិត្តចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះហាមឃាតពួកគាត់ក្នុងការប្រើប្រាស់ដីជាលក្ខណៈដីកសិកម្មវិលជុំ ដែលគាត់បានអាស្រ័យផលតាំងពីឆ្នាំ២០១៨មកម្លេះ

ប្រជាពលរដ្ឋចំនួន១៧គ្រួសារ មានការហួសចិត្តចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះហាមឃាតពួកគាត់ក្នុងការប្រើប្រាស់ដីជាលក្ខណៈដីកសិកម្មវិលជុំ ដែលគាត់បានអាស្រ័យផលតាំងពីឆ្នាំ២០១៨មកម្លេះ

កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅគេឃើញមានវត្តមាន៖លោក ជូ ចន្ទតារាឬទ្ធិ ប្រធានការិយាល័យ អ ស មមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ.លោក សុន សុខលាង ប្រធានការិយាល័យ ស្តីទីមន្ទីរបរិស្ថាន . លោក សន សឹម ក្រុមប្រឹក្សាឃុំត្រពាំងជោ.លោក សាត ហ៊ុន អនុប្រធានភូមិស្រែកិន . លោក ជា ហ៊ាន ប្រធានអង្គការ ប្រឆាំងអំពើពុករលួយ ទុបស្កាត់កាបំផ្លាញធន់ធាធម្មជាតិ និងការពារសិទ្ធិប្រជាពលរដ្ឋ(ACNCIPO).លោក ហ៊ន សារិទ្ធ កសិករ . លោក អ៊ុន ទីន កសិករ និងលោក សំ នី កសិករ តំណាងអោយប្រជាពលរដ្ឋទាំង១៧ គ្រួសារ។

បន្ទាប់ពីក្រុមការងារបានចុះពិនិត្យ ពិភាក្សា ផ្តល់មតិចូលរួម និងបានចុះអង្កេត ផ្ទៀងផ្ទាត់លើទី ជាក់ស្តែងរួចមក ជាលទ្ធផលពិនិត្យឃើញថា៖
– ទីតាំងដីចុះពិនិត្យ អង្កេត និងផ្ទៀងផ្ទាត់ជាក់ស្តែង របស់ប្រជាពលរដ្ឋចំនួន១៧គ្រួសារខាងលើនេះ ស្ថិតនៅចំណុច ភូមិសាស្ត្រភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃើញមានដំណាំអំពៅ ចេក ត្រប់ ខ្នុរ ទាប ល្ហុង ដួង ដែលបានដាំហើយមួយចំនួន និងមានផ្ទះថ្មចំនួន១ខ្នង និងរោងប្រក់ស័ង្កសី សម្រាប់ដាក់សម្ភារៈកសិកម្មចំនួន១ និងមានការបន្សល់ទុកស្នាមពូនរងគល់អំពៅចាស់ ដែលទើបកាប់រួច ដើម្បីរក្សាទុកយកផលនៅឆ្នាំក្រោយទៀត។

ជាមួយក្រុមការងារដែលបានចុះមកពិនិត្យ អង្កេត ផ្ទៀងផ្ទាត់នេះ សបញ្ជាក់ថាប្រជាពលរដ្ឋមិនបានឈូសឆាយដីថ្មីដូចមជ្ឈដ្ឋានមួយចំនួនដែលបានលើកលើងថាពួកគាត់ឈូសឆាយដីថ្មីនោះឡើយ គឺពួកគាត់ដាំដំណាំនៅលើតែដីដែលពួកបានអាស្រ័យផលតាំងពីឆ្នាំ២០១៨ តែប៉ុណ្ណោះ។

ក្នុងពេលនោះដែរតំណាងប្រជាកសិករទាំង១៧គ្រូសារ ដែលបានអាស្រ័យផលនៅទីតាំងដីនោះ ពួកគាត់បានប្រើប្រាស់ និងអាស្រ័យផល ដាំដំណាំចេក ខ្នុរ អំពៅ ត្រប់ ម្ទេស ត្រាវ ស្វាយ ដួង ទាប ព្រីង ទាបបារាំង ល្ពៅ ពោត ល្ហុង ឆៃថាវ ដែលជាប្រភេទដំណាំវិលជុំ តាំងពីឆ្នាំ២០១៨ រហូតមកមិនដែលមាន បញ្ហានោះទេ ទើបតែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ថ្មីនេះ បែបជាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជឿតតាមការញុះញង់ពីបុគ្គលមួយចំនួនដែលបានចោទប្រកាត់ពួកគាត់ថាឈូសឆាយដីព្រៃថ្មី ហើយក៏មានមន្ត្រីជំនាញការិយាល័យ ដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តកំពុងស្ពឺ បានចុះមកធ្វើការហាមឃាត់ចាប់យកត្រាក់ទ័ររាស់ដី និងមិនអនុញ្ញាត ឱ្យធ្វើការភ្ជួររាស់ដី ដើម្បីធ្វើការដាំដំណាំដូចរៀងរាល់ឆ្នាំ ដូចជាការបាញ់ថ្នាំស្មៅអំពៅ និង រនាស់អូសស្មៅក្នុងរងអំពៅដែលបានដាំដុះរួចហើយដែលប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផលតាំងពីឆ្នាំ២០១៨ ដោយមានលិខិតទទួលស្គាល់ ពីអាជ្ញាធរភូមិ ឃុំ ត្រឹមត្រូវ។

ជាសំណូមពររបស់ជាពលរដ្ឋទៅដល់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយអន្តរាគមន៍ទៅដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្នុងការស្នើសុំត្រាក់ទ័រកសិកម្មខ្នាតតូចដែលមានភ្ជាប់និងរនាស់អូសស្មៅ ដែលមន្ទីបរិស្ថានខេត្ត បានចាប់រើសអូសយកកាលពីថ្ងៃទី 20 ខែវិច្ចិកា ឆ្នាំ 2025 កន្លងទៅថ្មីៗនេះ ។ ហើយប្រជាពលរដ្ឋចង់សួរថា តើការប្រើប្រាស់ភ្ជួររាស់ដាស់គុណភាពដីអាស្រ័យផលបន្តយូរឆ្នាំមកហើយៗដំណាំគាត់បានដាំឡើងពេញដីអស់ទៅហើយ ពីមុនមិនចុះមកហាមឃាត តែបែបជាថ្មីៗនេះមន្ទីរបរិស្ថានខេត្ត ទើបចុះមកធ្វើហាមឃាតចាប់ត្រាក់ទ័រមិនអោយពួកគាត់ភ្ជួររាស់ដាំដុះបាញ់ថ្នាំស្មៅចេញ និងធ្វើឱ្យខូចដំណាំគាត់អស់ច្រើនណាស់ហើយ ប្រជាពលរដ្ឋស្នើសុំទៅដល់រាជរដ្ឋាភិបាលឱ្យចុះមកពិនិត្យមើលប្រជាពលរដ្ឋផង បើមន្ទីរបរិស្ថានធ្វើយ៉ាងនិងពលរដ្ឋនឹងដាច់ពោះងាប់អស់ហើយ។ មួយណាទៀតពលរដ្ឋដែលធ្លាប់តែអាស្រ័យផលយូរមកហើយក្នុងដីសហគមន៍នេះស្ថិតក្នុងវិសាលភាព.អនុក្រឹត្យលេខ245 អនក្រ.បក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022 តើវាខុសនិងច្បាប់ត្រង់ចំណុចណាទើបមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចុះហាមឃាតមិនឪ្យគាត់ធ្វើការដាំដុះនិងថែមទាំងចាប់យកត្រាក់ទ័រពួកគាត់យ៉ាងច្នេះ?

ជាចុងក្រោយប្រជាកសិករបានគោរពទទួចស្នើសុំទៅដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយចេញនូវបណ្ណកម្មសិទ្ធិ អោយពួកគាត់លើទំហំដី២៩.៧៣ហិតា ស្ថិតក្នុងវិសាលភាព.អនុក្រឹត្យលេខ245 អនក្រ.បក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022 របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្នើសុំកាត់ឈ្វៀបន្ថែមចំនួន៤៥ហិតាក្នុងដីចេរភាព ដែលពួកគាត់បានអាស្រ័យផលដូចគ្នាចាប់ពីឆ្នាំ 2018 មកដល់បច្ចុប្បន្ននេះ ដើម្បីបានអាស្រ័យផលលើទីតាំងដីនេះអោយបានស្របទៅតាមច្បាប់ជារៀងរហូតផង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!