ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីហិង្សាយកកូនកាំបិតចាក់ទៅលេីជនរងគ្រោះ បណ្ដាលឲ្យរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីហិង្សាយកកូនកាំបិតចាក់ទៅលេីជនរងគ្រោះ បណ្ដាលឲ្យរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ!

នៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណី បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់បណ្ដាលឲ្យជនរងគ្រោះជាអ្នករត់ Pass App រងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ នៅចំណុចវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើភ្លាមៗ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួមមាន ១/.ឈ្មោះ អេង សៀវឡេង ភេទប្រុស អាយុ១៧ឆ្នាំ (ជាជនដៃដល់), ២/.ឈ្មោះ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប ភេទប្រុស អាយុ ១៥ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

វត្ថុតាងចាប់យក ៖ កូនកាំបិតបត់តូចចំនួន ០១ ( វត្ថុតាងធ្វើសកម្មភាព)។

ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ អេង សៀវឡេង បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាខាងលើ ពិតប្រាកដមែន ដោយនៅមុនពេលធ្វើសកម្មភាពនោះ ខ្លួនបានយកកូនកាំបិតពីឈ្មោះ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះជាអ្នករត់ Pass App ចំនួន៤ទៅ៥កាំបិត ត្រូវជាច្រើនកន្លែងបណ្តាលឲ្យរងរបួសធ្ងន់ ដោយមូលហេតុ រូបខ្លួន និងសង្សា បានបុកឃីងហៅកង់បី (Pass App)ចេញពីម្តុំស្ថានទូតជប៉ុន ទៅក្នុងវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ នៅពេលទៅដល់ក្នុងវត្ត ជនរងគ្រោះបានទារថ្លៃកង់បី អស់ចំនួន ៦៣០០៛ ហើយសង្សារខ្លួនបាញ់តាម ABA ចំនួន ៥ដុល្លារ ហើយសុំលុយអាប់ ប៉ុន្តែជនរងគ្រោះថាគ្មានលុយរាយទេ បាញ់ឲ្យគ្រប់ថ្លៃបានហើយ ទើបបង្កជាការជជែកឈ្លោះប្រកែកគ្នាតែម្ដង។ ជនសង្ស័យបានបញ្ជាក់ថា កន្លងមកកាលពីអំឡុងឆ្នាំ២០២៣-២០២៤ ខ្លួនធ្លាប់ជាប់ ពន្ធនាគារម្តង ក្នុងករណី ឆក់កាបូប។ រីឯជនសង្ស័យ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប បានសារភាពឲ្យដឹងដែរថា ខ្លួនពិតជាបានផ្ដល់កូនកាំបិតអោយទៅឈ្មោះ អេង សៀវឡេង ប្រាកដមែន ហើយកន្លងមកខ្លួនបានធ្លាក់ខ្លួនប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំមកហើយ។

ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!