ទាន់ហេតុការណ៍
[English Below] សេចក្តីជូនដំណឹង កងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការលើកពេលប្រារព្ធកម្មវិធី "រត់កម្សាន្ត (សាកល្បង) ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបដោយសេរី"!=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ=>ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់រយៈពេលបីថ្ងៃក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក កើនជាង១២ភាគរយធៀបឆ្នាំមុន=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានពិនិត្យឃើញថា បណ្តាញផ្សព្វផ្សាយសង្គមមួយ ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ។=>សម្តេចតេជោ ហ៊ុន សែន៖ ការបិទច្រកព្រំដែនរបស់ភាគីថៃ ធ្វើឲ្យទំនិញក្នុងស្រុកកម្ពុជាចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង=>កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ=>ក្រុមហ៊ុន Yayla បង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា=>លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>លោកជំទាវបណ្ឌិត បាន ស្រីមុំ បានដឹកនាំគណៈប្រតិភូសរុបចំនួន ១៤ រូប អញ្ជើញធ្វើទស្សនកិច្ចរោងចក្រក្នុងក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន..!
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម​ នេត្រ ភក្ត្រា៖ រយៈពេល៩ខែ ក្រសួងព័ត៌មាន កត់ត្រាព័ត៌មានក្លែងក្លាយទាក់ទងនឹងជម្លោះព្រំដែនជាង ២ពាន់ករណី និងបានពង្រឹងយន្តការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម​ នេត្រ ភក្ត្រា៖ រយៈពេល៩ខែ ក្រសួងព័ត៌មាន កត់ត្រាព័ត៌មានក្លែងក្លាយទាក់ទងនឹងជម្លោះព្រំដែនជាង ២ពាន់ករណី និងបានពង្រឹងយន្តការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ រួមមានដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌មានមិនពិតទាក់ទងនឹងជម្លោះព្រំដែនចំនួន ២,៨១០ករណី ក្នុងនោះការបំភ្លៃខុសពីការពិត ការប្រឌិតព័ត៌មានទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនចំនួន ២,១២២ករណី។

នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង់ទិសលើការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមាននិន្នាការកើនឡើងក្នុងរយៈពេល ៥ខែចុងក្រោយនេះ ជាពិសេសព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាជម្លោះព្រំដែន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ, គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មានបានដាក់ចុះនូវវិធានការជាច្រើនដោយអនុវត្តអភិក្រម «ពន្លត់ភ្លើង មិនអង្គុយបកផ្សែង» ដោយ៖

ទី១- ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន
ទី២- ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយដាក់ឱ្យគោរព និងអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ទី៣- បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម
ទី៤- ការផ្តល់នូវចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
ទី៥- ការពង្រឹង និងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់សង្គម
ទី៦- ការធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេស និងការកសាងយន្តការពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ ទី៧- បានចលនាបណ្តាប្រទេសផ្សេងៗក្នុងតំបន់ក្នុងការរៀបចំយន្តការថ្នាក់តំបន់ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយក្រោមការជំរុញការងារ «ការទូតព័ត៌មាន»
ទី៨- បង្កើនប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពីប្រភពផ្លូវការ និងយន្តការបញ្ចេញព័ត៌មាននិងការឆ្លើយតប
ទី៩- ការសិក្សាស្រាវជ្រាវដើម្បីឈានទៅរៀបចំច្បាប់ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការងារជាច្រើនទៀតដែលក្រសួងព័ត៌មានបានធ្វើ និងកំពុងធ្វើ ដើម្បីពន្លត់ភ្លើង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីធ្វើឱ្យកម្ពុជាមិនត្រូវបានបំពុលដោយព័ត៌មានក្លែងក្លាយរបស់ក្រុមជនមួយចំនួន, សូមសាធារណជនទូទៅ ជាពិសេសបងប្អូនអ្នកសារព័ត៌មាន មេត្តាបន្តចូលរួមទាំងអស់គ្នា ដោយមិនបង្កើតព័ត៌មាន ក្លែងក្លាយ មិនចែកផ្សព្វផ្សាយ និងត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត! ករណីរកឃើញថាមានព័ត៌មានក្លែងក្លាយ, សូមកុំរំលង! អ្នកអាចចូលរួមកម្ចាត់ លុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយនោះដោយផ្តល់នូវការព័ត៌មានពិត ត្រឹមត្រូវ និងជឿទុកចិត្តបានប្រកបដោយប្រភពច្បាស់លាស់ជារូបភាព ជាសំណេរ ឬជាវីដេអូ។

«យើងមិនត្រូវទុកចន្លោះពេលវេលាច្រើនដល់ព័ត៌មានក្លែងក្លាយទេ, ទុកចន្លោះពេលកាន់តែយូរ កាន់តែមានហានីភ័យខ្ពស់ និងមហន្តរាយធំ។ ដូច្នេះ សូមប្រើប្រាស់ការបន្សាបភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត។ វិធានការមានប្រសិទ្ធភាពបំផុតក្នុងការបន្សាបព័ត៌មានក្លែងក្លាយ គឺព័ត៌មានពិត និងត្រឹមត្រូវ»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការប្រឆាំងពព័ត៌មានក្លែងក្លាយ ដែលបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីឆ្លើយតប និងទប់ស្កាត់សកម្មភាពបង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនខិលខូច ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ ដូច្នេះ សូមក្រុមការងាររួមគ្នាបង្កើនសកម្មភាពបន្ថែមទៀត ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការរកឃើញនូវព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ជាពិសេសយើងត្រូវរួមគ្នាធ្វើឱ្យប្រជាជនទុកចិត្តមកលើរាជរដ្ឋាភិបាល ចំពោះការផ្សព្វផ្សាយពព័ត៌មាន ពិតត្រឹមត្រូវ ច្បាស់លាស់ និងរហ័សទាន់សកម្មភាពការណ៍ដែលបានកើតឡើង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ការបាត់បង់ជំនឿតាមរយៈព័ត៌មានក្លែងក្លាយ ដែលយើងមិនបានផ្សព្វផ្សាយតបទៅវិញ មិនបានបកស្រាយបកទៅវិញ គឺវាស្មើនឹងការបំផ្លាញខ្លួនយើងហើយ ចំពោះការបាត់បង់ជំនឿទុកចិត្តរបស់ពលរដ្ឋដោយសារព័ត៌មានក្លែងក្លាយ មិនមែនជាយុត្តិធម៌សម្រាប់យើងនោះទេ។ អ៊ឹចឹងត្រូវមើលឱ្យឃើញពីតួនាទីរបស់ក្រសួងយើង»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com