ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥

ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥–ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់កំពូលថាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥ ដោយឈរនៅលើ មហាកំផែងរបស់ប្រទេសចិន និងប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា។ នេះបើតាមគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Tripadvisor ចេញផ្សាយកាលពីពេលថ្មីៗនេះ។

សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះការទទួលស្គាល់ដ៏មានមោទនភាពជាតិនេះផងដែរ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ។

គេហទំព័រ Tripadvisor បានគូសបញ្ជាក់៖ «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយមិនពិបាកក្នុងការស្វែងរកមូលហេតុនោះទេ ដែលប្រាសាទនេះជាប់ចំណាត់ថ្នាក់កំពូល។ សូមទៅទស្សនាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ នោះអ្នកនឹងស្ញប់ស្ញែងស្ថាបត្យកម្ម និងចម្លាក់ដ៏អស្ចារ្យរបស់ប្រាសាទអង្គរវត្ត»។

ភ្ញៀវទេសចរនានាក៏បានបញ្ចេញមតិកោតសរសើរ បន្ទាប់ពីបានទស្សនាប្រាសាទអង្គរវត្តផងដែរ ដោយភ្ញៀវទេសចរអន្តរជាតិម្នាក់បានសរសេរថា៖ «ការទៅទស្សនាប្រាសាទអង្គរវត្តគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ប្រាសាទនេះពិតជាអច្ឆរិយៈ ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងមានប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ។ នៅពេលដើរកាត់តាមផ្លូវបុរាណ នោះយើងមានអារម្មណ៍ថាដូចជាបោះជំហានចូលទៅកាន់អតីតកាលយ៉ាងដូច្នោះដែរ។

ម្យ៉ាងទៀត ទិដ្ឋភាពថ្ងៃរះលើកំពូលប្រាសាទពិតជាគួរឱ្យស្ញប់ស្ញែងមែនទែន។ រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់អាណាចក្រខ្មែរ និងអត្ថន័យនៅពីក្រោយជញ្ជាំងប្រាសាទ មានតម្លៃសម្រាប់ការចែករំលែកជាចំណេះដឹង។ ថ្វីត្បិតតែប្រាសាទអង្គរវត្តជាកន្លែងទេសចរណ៍ដ៏ពេញនិយមក៏ដោយ ក៏កន្លែងនេះធ្វើឱ្យយើងមានអារម្មណ៍ស្ងប់សុខ។ មិនថាអ្នកជាអ្នកស្រលាញ់ប្រវត្តិសាស្ត្រ ជាអ្នកថតរូប ឬគ្រាន់តែជាមនុស្សដែលចូលចិត្តភាពស្រស់ស្អាតនោះទេ ប្រាសាទអង្គរវត្តគឺជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា។ ប្រាសាទនេះពិតជាសមនឹងកិត្តិនាមជាអច្ឆរិយៈមួយរបស់ពិភពលោកពិតមែន»។

អ្នកធ្វើដំណើរម្នាក់ទៀតបានបញ្ចេញមតិថា ៖ «ប្រាសាទអង្គរវត្តពិតជាអស្ចារ្យណាស់! ការដើរកាត់ប្រាសាទបុរាណនៅពេលថ្ងៃរះ មានអារម្មណ៍ថាដូចជាមានមន្តអាគម ហើយដូចជាពន្លឺពណ៌មាសចាំងមកលើប៉មថ្ម។ ស្ថាបត្យកម្ម ចម្លាក់ និងទំហំប្រាសាទពិតជាហួសពីការស្មាន និងគួរតែទៅមើលឱ្យបានម្តងក្នុងមួយជីវិត»។

ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១២-១១៥២) ហើយចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តេហ្វេ សហរដ្ឋអាម៉េរិក។ កន្លងមក ប្រាសាទអង្គរវត្តធ្លាប់ទទួលបានការទទួលស្គាល់ជាអន្តរជាតិជាច្រើនដូចជា ជាកន្លែងដែលមើលថ្ងៃរះល្អបំផុតក្នុងពិភពលោក ជាកន្លែងដែលថតរូបស្អាតបំផុតនៅអាស៊ី ជាតំបន់ទេសចរណ៍ល្អបំផុតនៅលើពិភពលោក ។ល៕

ដោយ នីកា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!