ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ស្ថិតក្នុងសភាពការណ៍ដែលមានការឈ្លានពានរបស់ថៃ មិនគួរមានជនទុរយស និងចង្រៃដូច សម រង្ស៊ី នេះមានសញ្ជាតិជាខ្មែរនោះទេ !

ស្ថិតក្នុងសភាពការណ៍ដែលមានការឈ្លានពានរបស់ថៃ មិនគួរមានជនទុរយស និងចង្រៃដូច សម រង្ស៊ី នេះមានសញ្ជាតិជាខ្មែរនោះទេ !

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រឡងស្នាដៃចម្លាក់ប្រាក់-ស្ពាន់ខ្មែរ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមប្រធានបទ “ជំនាញដូនតាក្រោមម្លប់សន្តិភាព” នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកពញាឮ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដោយសារតែអំណាច ប្រយោជន៍ផ្ទាល់ខ្លួន ជនទុរយស និងចង្រៃ សម រង្ស៊ី បានមើលងាយសមត្ថភាពរបស់ វីរៈកងទ័ពយើង ហើយបែរជាសរសើរដល់កងទ័ពសត្រូវ ដែលឈ្លានពានទឹកដីប្រទេសយើងទៅវិញ ក្នុងគោលបំណងអោយកងទ័ពដ៏អង់អាចក្លាហានយើង បាក់ទឹកចិត្ត បាត់បង់ស្មារតី ស្របពេលដែលប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទូទាំងក្នុងនិងក្រៅប្រទេស បានរួបរួមសាមគ្គីគ្នា ជឿជាក់ គាំទ្រដល់គ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តទៅដល់វីរៈកងទ័ពយើង ដែលកំពុងការពារសត្រូវ ពីសំណាក់ពួកចោរឈ្លានពាន នៅតាមបន្ទាត់ព្រំដែន ដ៏អង់អាចក្លាហានបំផុត តែបែរជាលើកទឹកចិត្តដល់សត្រូវទៅវិញ ។

ឯកឧត្តម បានមានប្រសាសន៏បន្ថែមថា៖ សង្គ្រាមឈ្លានពានទឹកដីជាមួយថៃ សង្គ្រាមនេះកើតចេញពីបញ្ហាជាតិនិយមជ្រុលរបស់ប្រជាជនសៀម និងព្រោះតែបញ្ហាវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន ពិសេសការប្រើប្រាស់ផែនទីដែលគូដោយឯកតោភាគី មិនមានការទទួលស្គាល់ពីប្រទេសកម្ពុជា និងអន្តរជាតិទ្បើយ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការជឿជាក់លើរាជរដ្ឋាភិបាល វីរៈកងទ័ព និងកងនគរបាលការពារព្រំដែនរបស់យើង ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!