បាត់ដំបង៖នៅវេលាម៉ោ១០:៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនលោកពូ ឈ្មោះ យ៉ាន់ យឿម និងភរិយាឈ្មោះ សឿន សុខុម មានកូន៦នាក់ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងកាលពី ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សម្ភារៈដែលទទួលបានមាន៖
១:អង្ករ១០០kg មី៥កេះ ទឹកសុទ្ធ៥កេះ ទឹកត្រី៥យួរ ទឹកសុីអុីវ៥យួរ ត្រីខកំប៉ុង៥យួរ ភួយ១មុង១តង់១និងថវិការ ១០.០០០.០០០៛(ដប់លានរៀល)នឹងថវិការផ្ទាល់របស់ ឯកឧត្តម ចំនួន ៣.០០០.០០០៛(៣លានរៀលទៀតសម្រាប់ជួសជុលផ្ទះឡេីងវិញ។
មិនតែប៉ុណ្ណោះ ឯកឧត្តម អោយដីមួយកន្លែងស្ថិតនៅស្រុក គាស់ក្រឡមានទំហ៑ុំ ៣០ម៉×៧០ម៉ មានផ្ទះស្រាប់ និងដីស្រែ១ហិតាកន្លះថែមទៀត៕
(ទីណាមានការលំបាកទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច)
វណ្ណៈ ព័ត៌មានប្រចាំខេត្តបាត់ដំបង























