ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្តម គួច ចំរើន រួមជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញកាត់វិញ្ញាសារប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ឯកឧត្តម គួច ចំរើន រួមជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញកាត់វិញ្ញាសារប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានបេក្ខជនត្រូវប្រឡងប្រជែងនៅមណ្ឌលខេត្តកណ្តាល ចំនួន ៥២៩ នាក់ មកពីខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំនៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឱ្យបានល្អនូវបទបញ្ជាផ្ទៃក្នុង វិន័យក្នុងពេលប្រឡង និងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឱ្យបានខ្ជាប់ខ្ជួន។ ម៉្យាងទៀតការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃនាពេលនេះ គឺជាឱកាសដ៏ប្រសើរសម្រាប់ក្មួយៗ ជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិតយល់ដឹង ចំណេះដឹង សមត្ថភាពរបស់ក្មួយៗ ដើមី្បយកទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់ទៅថ្ងៃអនាគត ។

លោក គឹម សម្បត្តិ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្តាល បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានបេក្ខជនសរុបចំនួន ៥២៩នាក់ ស្មើនឹង២២បន្ទប់ ក្នុងនោះបេក្ខជនដាក់ពាក្យនៅខេត្តកណ្តាលចំនួន ២០៩នាក់, បេក្ខជនដាក់ពាក្យនៅខេត្តព្រៃវែង ចំនួន ១៣៥នាក់ និងបេក្ខជនដាក់ពាក្យនៅខេត្តស្វាយរៀង ចំនួន ១៨៥នាក់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ ។

សូមបញ្ជាក់ផងដែរថា៖ ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌមន្ត្រីពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ ។ ក្នុងការប្រឡងនេះ គឺបានប្រព្រឹត្តទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!