ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ ខ្ញុំបានមកទីនេះជាលើកទី២ ហើយធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ ខ្ញុំបានមកទីនេះជាលើកទី២ ហើយធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត

ការចូលរួមទស្សនកិច្ចរបស់ឯកអគ្គរាជទូត អ៊ូអិណុ ទៅកាន់តំបន់ព្រំដែន (សេចក្ដីអធិប្បាយរបស់ឯកអគ្គរាជទូត) «ថ្ងៃនេះ ខ្ញុំ រួមជាមួយនឹងអង្គទូតនានា បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នេះគឺជាលើកទីពីរ ដែលខ្ញុំបានចូលរួមទស្សនកិច្ចនៅតាមតំបន់ព្រំដែន ក្រោយការប៉ះទង្គិចរវាងយោធាដែលបានកើតឡើងនាចុងខែកក្កដា។ ខ្ញុំបានទទួលព័ត៌មាននានាពីមន្ត្រីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមូលដ្ឋានអំពីស្ថានការណ៍តាមតំបន់ព្រំដែនថ្មីៗនេះ ហើយតាមរយៈដំណើរទស្សនកិច្ច ខ្ញុំបានឃើញដោយផ្ទាល់នូវទុក្ខលំបាករបស់ប្រជាជនជាច្រើន ដែលមិនទាន់អាចវិលត្រលប់ទៅរកជីវភាពប្រចាំថ្ងៃជាប្រក្រតីបានវិញ ធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត។

រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាព ក្នុងការជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឱ្យប្រជាជនតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតី និងស្ងប់សុខឱ្យបានឆាប់ៗ ព្រមទាំងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលបណ្តាលមកពីបញ្ហាព្រំដែន រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ឱ្យបានឆាប់រហ័សជាទីបំផុត»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!