ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ប្រជាពលរដ្ឋនៅច្រកទ្វារបឹងត្រកួននាំគ្នារង់ចាំរារាំងយោធាថៃបំណងរាយបន្លាលួសរំលោភលើ ទឹកដីកម្ពុជា

ប្រជាពលរដ្ឋនៅច្រកទ្វារបឹងត្រកួននាំគ្នារង់ចាំរារាំងយោធាថៃបំណងរាយបន្លាលួសរំលោភលើ ទឹកដីកម្ពុជា

ប្រជាពលរដ្ឋនៅច្រកទ្វារបឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាំគ្នាមកបោះតង់ ដើម្បីរង់ចាំរារាំងកម្លាំងយោធាថៃ ដែលបំណងរាយបន្លាលួសរំលោភលើទឹកដីកម្ពុជា។

បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីស្ថាប័នផ្សេងៗគ្នា ក្នុងអំឡុងចុះពិនិត្យមើលទីតាំងជាក់ស្ដែង នៅថ្ងៃទី១៥ ខែសីហានេះ បានឲ្យដឹងថា កម្លាំងយោធាថៃ ព្យាយាមបន្លាលួសរំលោភលើទឹកដីកម្ពុជា ខណៈមានភស្តុតាងជាច្រើនបង្ហាញថា ជាទឹកដីជាតិរបស់កម្ពុជា ដោយសារមានភស្តុតាងដូចជា បង្គោលឡាក់ដែលបោះសម្គាល់ព្រំប្រទល់តាំងពីសម័យបារាំង , លេណដ្ឋានទ័ពដែលសាងសង់តាំងពីឆ្នាំ១៩៨៥ ដោយកងទ័ពវៀតណាមដែលមកជួយកម្ពុជា ក្នុងសង្គ្រាមរវាងរដ្ឋកម្ពុជា និងទ័ពខ្មែរក្រហម។

ឯកឧត្តម បានបញ្ជាក់ថា កងទ័ពឈ្លានពានថៃ មានបំណងរាយបន្លាលួសព័ទ្ធយកដីកម្ពុជា នៅច្រកទ្វារបឹងត្រកួន ប្រមាណ២០០ម៉ែត្រ ពីបន្ទាត់ព្រំដែន និងបានទាមទារឲ្យខាងកម្ពុជាយើងវាយកម្ទេចទីស្នាក់ការគយនៅទីនោះ ខណៈកំពុងស្ថិតនៅលើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រួមមាន៖ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ក៏បានចុះទៅមើលដល់ទីតាំងផ្ទាល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអូរបីជាន់(ភូមិជោគជ័យ) និងច្រកទ្វារព្រំដែនបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ, តំបន់យោធភូមិភាគទី៥ខេត្តបាត់ដំបង, និងច្រកទ្វារព្រំដែនអានសេះខេត្តព្រះវិហារ បន្ទាប់ពីកម្លាំងយោធាថៃ បាននិងកំពុងរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ព ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!