ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​

ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាអញ្ជើញអធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី​កីឡា​លេីកទម្ងន់​ ក្រោមប្រធានបទ​ “កីឡាដើម្បីមិត្តភាព និងអភិវឌ្ឍ ” និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ យ៉ុង ជូថុមលាវ​ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់ “អន្តរជាតិ” និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លេីកទម្ងន់​សឹង្ហបុរី​ ព្រមទាំង ឯកឧត្តម​ លោកជំទាវ​ អនុប្រធាន​សហព័ន្ធ​កីឡាលេីក​ទម្ងន់​ម្ពុជា​ សមាជិក​ក្រុមប្រឹក្សាភិបាល​ គ្រូបង្វឹក​ អ្នកបច្ចេកទេសកីឡាលើទម្ងន់ជាតិ​ និងអន្តរជាតិជាច្រើននាក់​ នៅ​រសៀល​ថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​អាគារ​ NOCC​ រាជធានី​ភ្នំពេញ​។

ថ្លែង​ក្នុង​ឱកាស​បិទ​កិច្ចប្រជុំ​ ដែល​មានដំណើរ​អស់​រយៈ​ពេល​ ៣ថ្ងៃ​ ចាប់​ពីថ្ងៃទី​១១​ ខែសីហា​ ដល់ថ្ងៃទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ ឯកឧត្ដម​ តែម​ ម៉ឺន​ បាន​ប្រាប់​ថា​ កិច្ចប្រជុំ​នេះ​ គឺធ្វើ​ឡេីង​ក្នុង​គោល​បំណង​ដេីម្បី​បំពាក់បំប៉ន​លេី​ការ​ហ្វឹកហាត់​ ទាំង​កីឡាករ​ និង​គ្រូបង្វឹក​ សំដៅ​លេី​បច្ចេកទេស​ និង​ច្បាប់​វិន័យ​ នៃ​ការ​ប្រកួត​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​អូឡាំពិក​ជាដេីម។

ឯកឧត្ដម​ បាន​បន្ដលេីកឡេីងទៀត​ថា​ ប្រភេទ​កីឡា​លេីកទម្ងន់​នៅកម្ពុជា​ ទេីបតែ​ចាប់ផ្ដើម​ដំណើរការ​បាន​រយៈពេល​ ៨ឆ្នាំ​ ប៉ុណ្ណោះ​ ហេតុ​ដូចនេះ​ហើយ​ សហព័ន្ធ​ត្រូវ​ការ​ភាព​ជា​ដៃគូរ​សហការ​ ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ មកពីបណ្តា​សហព័ន្ធ​កីឡា​លេីកទម្ងន់​ បរទេស​ជា​ដៃគូ​ ក្នុង​ការអភិវឌ្ឍន៍​ និង​ជ្រុំជ្រែង​ ដេីម្បី​លេីកស្ទួយ​ ទាំង​បច្ចេកទេស​ ស្មារតី​ គុណភាព​ និង​ច្បាប់​វិន័យ​នានា​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រភេទ​កីឡា​លេីក​ទម្ងន់​នៅ​កម្ពុជា​ អាច​ឈរ​លេីឆាក​អន្ដរជាតិ​បាន​ និង​មាន​ឱកាស​ឱ្យ​កីឡាករ​អាច​ទទួល​ជ័យជម្នះ​ ជា​មេដាយ​ជូន​ជាតិ​។

ក្នុង​អំឡុង​ពេល​ ៣ថ្ងៃ​ នេះ​ លោក​ យ៉ុង ជូថុមលាវ​ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់ “អន្តរជាតិ”​ បាន​ផ្ដល់​នូវ​អនុសាសន៍​ល្អ​ៗ ព្រមទាំង​បច្ចេកទេស​សំខាន់​ៗ​ ជូន​ដល់​សហព័ន្ធ​កីឡា​លេីកទម្ងន់​កម្ពុជា​ ដោយ​ផ្ដោត​សំខាន់​លេីក​ កីឡាករ​ និង​គ្រូ​បង្វឹក​។

លោក​ យ៉ុង ជូថុមលាវ​ បាន​បន្ថែម​ថា​ លោក​ នឹងចូលរួម​គាំទ្រ​ លេីកទឹកចិត្ដ​ ឱ្យ​កីឡាករ​ ក៏ដូច​ជា​គ្រូ​បង្វឹក​ បន្ដការ​ខិតខំ​ប្រឹងប្រែង​ហាត់​រៀន​ ទាំង​បច្ចេកទេស​ និង​ច្បាប់​វិន័យ​ ក្នុងការប្រួត​សម្រាប់​ថ្នាក់​អន្តរជាតិ​ ហើយ​លោក​បាន​ចូលរួម​ឧបត្ថម្ភ​នូវ​សម្ភារៈ​ហ្វឹកហាត់​មួយ​ចំនួន​ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!