ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ប្រជាពលរដ្ឋ​ ខេត្ត​ត្បូងឃ្មុំ​ សម្រុក​ទៅ​ទទួល​ដេីមឈេី​ក្រោយ​ពីទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន​ របស់​ក្រសួង​បរិស្ថាន​

ប្រជាពលរដ្ឋ​ ខេត្ត​ត្បូងឃ្មុំ​ សម្រុក​ទៅ​ទទួល​ដេីមឈេី​ក្រោយ​ពីទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន​ របស់​ក្រសួង​បរិស្ថាន​

ត្បូងឃ្មុំ​៖​ បន្ទាប់​ពី​ក្រសួង​បរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ចែកកូនឈេី​ចម្រុះ​គ្រប់​ប្រភេទ​ ជូន​ប្រជាពលរដ្ឋ​យកទៅ​ធ្វេី​ការ​ដាំដុះ​ដោយឥតគិតថ្លៃ​ នៅតាម​មន្ទីរ​បរិស្ថាន​គ្រប់​ រាជធានី​ ខេត្ត​ នាដេីមខែកក្ដាដា​ ឆ្នាំ​២០២៥​ កន្លងទៅ​ថ្មីៗ​នេះ​ មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ​ បាន​សង្កេត​ឃើញថា​ មាន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ និង​មន្ដ្រី​រាជការ​ មក​ពីគ្រប់ទិសទី​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ បាន​មក​ទទួលយក​កូនឈេី​យ៉ាង​ច្រើន​កុះករ​ រួម​ទាំង​នៅ​មន្ទីរ​បរិស្ថាន​ និង​នៅ​ថ្នាលបណ្ដុះ​កូនឈេី​ខ្នាត​តំបន់​ ស្ថិត​ក្នុង​ស្រុកអូររាំងឪផងដែរ។

ក្នុង​យុទ្ធនាការ​”ពន្លក​បៃតង​”​ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​បរិស្ថាន​ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ គឺ​បាន​ធ្វេី​ឱ្យ​ប្រជាពលរដ្ឋ​ស្ទេីរ​ទូទាំង​ប្រទេស​ រីករាយ​នឹង​ការ​ទទួល​យក​កូនឈេីគ្រប់ប្រភេទ​ យក​ទៅ​ធ្វើ​ការ​ដាំដុះ​ ស្របទៅ​តាម​វត្ថុបំណង​ ដេីម្បី​បង្កេីត​បាន​ជា​គុណប្រយោជន៍​ និង​ផលប្រយោជន៍​ សម្រាប់​សាធារណ:​ និង​ដេីម្បី​ផ្ទាល់ខ្លួន។

សូម​រំលឹក​ផង​ដែរថា​ យុទ្ធនាការ​”ពន្លក​បៃតង​”​ គឺសំដៅលេី​ការ​ពង្រីក​ភាព​បៃតង​ និង​ដេីម្បី​អព្យាក្រឹត​កាបូន​ ដែល​ជា​ដាំស្ដារ​ឡៀង​វិញ​នៅតំបន់​ដី​សឹករិចរិល​ និង​នៅតាម​ទី​សាធារណៈ​ផ្សេងៗ​។

សូមបញ្ជាក់​ផងដែរថា​ ក្នុង​ឆ្នាំ​២០២៥​ នេះ​ ក្រសួង​បរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស​បាន​បណ្ដុះ​កូនឈេី​ចម្រុះ​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៣លាន​ដេីម​ និង​កូន​ត្នោត​ជាង​ ១លាន​ដេីម​ផងដែរ។

រហូត​មកដល់ពេល​នេះ​ នៅតាម​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស​ នៅតែបន្ដចែក​កូន​ឈេី​ជូន​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ​។ ជាមួយគ្នា​នេះដែរ​ មន្ទីរ​បរិស្ថាន​គ្រប់​រាជធានី​ ខេត្ត​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ អាច​អញ្ជើញ​មក​ទទួលយក​កូន​ឈេី​យក​ទៅ​ដាំដុះ​បាន​ ដោយ​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​មន្ទីរ​បរិស្ថាន​ក្នុង​ខេត្ត​ដែល​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!