ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្ដម ឃួង ស្រេង ៖ក្បួនធម្មយាត្រាសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា និងបានបង្ហាញឱ្យអន្តរជាតិ ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព, ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ

ឯកឧត្ដម ឃួង ស្រេង ៖ក្បួនធម្មយាត្រាសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា និងបានបង្ហាញឱ្យអន្តរជាតិ ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព, ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្បួនធម្មយាត្រាសន្តិភាពរបស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិ បានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព, ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ ។

លោក ឃួង ស្រេង ​បានថ្លែងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងអញ្ជើញពិនិត្យលើការរៀបចំការការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនគណៈសង្ឃនាយកកម្ពុជា ក្នុងដំណើរធម្មយាត្រាសន្តិភាព ដែលនិមន្តចេញដំណើរ ពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅវិមានឯករាជ្យ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា គណៈសង្ឃនាយក បានយល់ច្បាស់ថា សាសនា បានកើងឡើងក្រោមដំបូងសន្តិភាព មានសន្តិភាព ទើបមានសាសនា។ សាសនានៅកម្ពុជា ត្រូវបានបាត់បង់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែបានកើតឡើងវិញ នៅក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ និងកំពុងរីកដុះដាល ដោយមានជំនឿពីពុទ្ធសាសនិកនៅកម្ពុជា ប្រមាណជាង៩០% ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា ខណៈដែលគ្រប់ទីវត្តអារាមទាំងអស់ កំពុងមានការរីកចម្រើន។

ក្នុងនោះ លោក ឃួង ស្រេង បានបន្ថែមថា ព្រះសង្ឃ ក៏មានការភ័យខ្លាច ការបាត់បង់សន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏ដូចជាប្រជាពលរដ្ឋពុទ្ធបរិស័ទ របស់ព្រះអង្គ ដូចនេះ ទើបគណៈសង្ឃនាយក បិណ្ឌបាតទៅរាជរដ្ឋាភិបាល សុំធ្វើធម្មយាត្រាសន្តិភាព សុំសន្តិភាព និងសុំការដោះលែងចំណាប់ខ្មាំង ដែលមានអរិភាពជាមួយគ្នាកន្លងមកនេះ។

លោក ឃួង ស្រេង បានថ្លែងថា «ការធ្វើនេះ ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទាំងសាសនិក ឬកាតូលិក ឥស្លាមសាសនា ដែលជាប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវការសន្តិភាព ត្រូវការការរីកចម្រើន ត្រូវការការរស់នៅមួយ ដែលមានស្ថេរភាព ចឹងមិនត្រូវការសង្គ្រាមទេ»។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏សូមឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចូលរួមជាមួយរាជរដ្ឋាភិបាល ហើយត្រូវមានទំនុកចិត្ត ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអាចធានាបានថា ទឹកដីកម្ពុជា មិនបាត់មួយមីលីម៉ែត្រ ហើយក៏មិនត្រូវការទឹកដីអ្នកដទៃ មួយមីលីម៉ែត្រដែរ។

បន្ថែមលើនេះ លោក ឃួង ស្រេង ជឿជាក់ថា ក្រោយមានអរិភាពនេះ ទូទាំងសកលលោក បានមើលឃើញច្បាស់ ពីប្រជាជនកម្ពុជា និងមើលឃើញច្បាស់ ពីការដឹកនាំរបស់សម្តេចទាំងទ្វេ តេជោ-ធិបតី ក្នុងកិច្ចការដឹកនាំ ដែលមិនជាអ្នកបង្កឱ្យមានបញ្ហា ជាមួយប្រទេសជិតខាងឡើយ តែផ្ទុយទៅវិញ មានតែអ្នកជិតខាងកម្ពុជានោះទេ ដែលធ្វើទង្វើមិនគោរពច្បាប់អន្តរជាតិ ។ ទោះជាយ៉ាងកម្ពុជា នៅតែមានជំនឿយ៉ាងមុតមាំថា យុត្តិធម៌នៅតែមានសម្រាប់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!