ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក ចំនួន ២.៣៨៤ គ្រួសារ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក ចំនួន ២.៣៨៤ គ្រួសារ

នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក ចំនួន ២.៣៨៤ គ្រួសារ (ស្មើនឹង ៦.៣៣០នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ ក្នុងនោះបានភៀសសឹកមកពីខេត្តព្រះវិហារ ចំនួន ៨១៨គ្រួសារ, មកពីខេត្តឧត្តរមានជ័យ ចំនួន ១.៤០២គ្រួសារ និងចំនួន ១៦៤គ្រួសារទៀត មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង។ ពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងមតិស្វាគមន៍ដោយបានគូសបញ្ជាក់ថា «ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រជាជនប្រសិទ្ធនាមថាជា មាតាមនុស្សធម៌ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចែកជូននូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កម្មវិធីចែកអំណោយនៅថ្ងៃនេះ ពិតណាស់នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនចេញពីតំបន់ដែលកំពុងប្រឈមនឹងភាពតានតឹង»។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែងជាមួយលោកយាយលោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែងដោយសារភាពតានតឹងនៅតាមព្រំដែន។ ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយក៏កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយស្បៀង-សម្ភារដែលនាំមកចែកជូនជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ ថ្លែងពីលើវេទិកានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើទោះបីជាមកពីខេត្តណា ឬទីកន្លែងណាក៏ដោយ សូមត្រូវចេះស្រឡាញ់រាប់អានគ្នាក្នុងស្មារតីជាខ្មែរ ឱ្យស័ក្តិសមនឹងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង។ ជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមើលឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរយើង គឺតែងតែចេះជួយយកអាសាគ្នាទៅវិញទៅមក ជួយឧបត្ថម្ភគាំទ្រដល់អ្នកដែលជួបការលំបាកនៅគ្រប់កាលៈទេសៈទាំងអស់ ដូចពាក្យចាស់ពោលថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ»។

ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវជូនដល់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ផឹកទឹកដាំឆ្អិនជានិច្ច ព្រោះសុខភាពគឺជាកត្តាចាំបាច់បំផុតសម្រាប់យើងម្នាក់ៗ ជៀសវាងមានជំងឺនានាដែលនាំឱ្យយើងចំណាយលុយកាក់ និងខាតបង់ពេលវេលាប្រកបរបរទទួលទានផងដែរ ដូច្នេះសូមបងប្អូនប្រកាន់ខ្ជាប់ពាក្យស្លោក «ការពារ ប្រសើរជាងព្យាបាល»។ ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ បើទោះបីជាខ្លួនធ្លាប់បានសម្រាលកូនទី១ ឬទី២ ឬទី៣ ហើយក៏ដោយ ក៏សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យជំនាញ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ដែលជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារនៅពេលដែលត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។ ប្រជាពលរដ្ឋភៀសសឹកទាំងអស់ មានក្តីរំភើបនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមេត្តា ករុណា និងការគិតគូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ២គីឡូក្រាម, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ៥ម៉ឺនរៀល។ ស្បៀង សម្ភារ និងថវិកា ខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!