ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

​ជើងខ្លាំង​ពាក់ព័ន្ធករណី “សញ្ចារកម្ម” ទៅលើក្មេងស្រីជាច្រើននាក់ ត្រូវ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួនបញ្ជូនទៅ​សាលាដំបូងខេត្តសៀមរាប​!​

​ជើងខ្លាំង​ពាក់ព័ន្ធករណី “សញ្ចារកម្ម” ទៅលើក្មេងស្រីជាច្រើននាក់ ត្រូវ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួនបញ្ជូនទៅ​សាលាដំបូងខេត្តសៀមរាប​!​

នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៥ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី​ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សហការ​ជាមួយ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យឿប ឌីណា ហៅ ម៉េង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់កាហ្វេ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណី “សញ្ចារកម្ម” (ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ)…។

ដោយ​យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ៖​
១-របស់ម្ដាយក្មេងស្រីរងគ្រោះ ភេទស្រី អាយុ ៣៧ឆ្នាំ កូនស្រីរងគ្រោះ អាយុ ១៤ឆ្នាំ  ។
២-ក្មេងស្រី អាយុ ១៦ឆ្នាំ (គ្មានអាណាព្យាបាល) ។
៣-ក្មេងស្រី អាយុ ១៦ឆ្នាំ។
ប្តឹងអំពីករណី “សញ្ចារកម្ម” ប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន នៅចំណុច ផ្ទះជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (កន្លែងលក់កាហ្វេមេត្រីរបស់ជនសង្ស័យ) ។
ជនរងគ្រោះជាអនីតិជនទាំង០៣នាក់បានបំភ្លឺជូនសមត្ថកិច្ចដូចៗគ្នាថា៖
ពួកខ្លួនត្រូវបាន ត្រូវបានឈ្មោះ យៀប ឌីណា ហៅម៉េង លួងលោមឲ្យជួលបន្ទប់របស់គាត់ ស្នាក់នៅ ដោយមិនចាំបាច់បង់ប្រាក់ជាមុនទេ នៅពេណារក ប្រាក់បានចាំបង់ជាក្រោយ រួមទាំងម្ហូបអាហារ និងកាហ្វេទៀតផង ។ នៅពេលពួកខ្លួនទាំង០៣នាក់គ្មាន ប្រាក់បង់ឲ្យគាត់ គាត់បានបង្ខំឲ្យពួកខ្លួនទៅបំរើផ្លូវភេទជាមួយភ្ញៀវ ដើម្បីយកប្រាក់សងថ្លៃដែលពួកខ្លួនជំពាក់គាត់ បើមិនព្រមធ្វើតាមគាត់ទេ គាត់គំរាមថា ចំណាយតែ៣០០បាត កាត់ដៃ-ជើង មិនឲ្យបានសុខទេ មិនតែប៉ុណ្ណោះ ឈ្មោះ យឿប ឌីណា ហៅម៉េង បានដក១០% នៃប្រាក់ ដែលខ្លួនទៅបំរើផ្លូវភេទជាមួយភ្ញៀវទៀតផង បើភ្ញៀវឲ្យបានក្នុង១០០$ គាត់ដកអស់ ២៥$ ពេលខ្លះបានតែ ៥០$ រូបគាត់ដកអស់១០$ ហើយចំណែកប្រាក់ដែលនៅសល់ពីការបំរើផ្លូវភេទ ពួកខ្លួនមិនដែលបានយកមកចាយវាយនោះទេ គឺឈ្មោះ យឿប ឌីណា ហៅម៉េង ត្រូវបង់ថ្លៃបន្ទប់ជួល ថ្លៃម្ហូបអាហារ ថ្លៃកាហ្វេ ថ្លៃជួលម៉ូតូ ថ្លៃជួលទូរស័ព្ទប្រើ ។ ឈ្មោះ អ.ធ.ត. ដែលជាជនរងគ្រោះ អាយុ១៤ឆ្នាំ បានររៀបរាប់ជូនសមត្ថកិច្ចដោយក្តុកក្តួលទៀតថា៖ នៅកំឡុងខែឧសភាឆ្នាំ២០២៥ ខ្លួនបានខ្ចីម៉ូតូម៉ាកហុងដាវ៉ារីអូឃ្លីក របស់ឈ្មោះ តេង ចាន់រតន: ភេទប្រុស ត្រូវជាប្អូនធម៌ឈ្មោះ យឿប ឌីណា ហៅ ម៉េង ដើម្បីដើរលេងតែត្រូវបានជួបគ្រោះ ថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យខូចខាត ម៉ូតូ បាក់បូម វៀចតួ ពេលនោះពួកគាត់ ( តេង ចាន់រតន:និងឈ្មោះ យឿប ឌីណា) បានឲ្យខ្លួនសងថ្លៃជួសជុលម៉ូតូចំនួន ៨០០$ ដោយសារគ្មានប្រាក់ ទើបខ្លួនមកផ្ទះជួលរបស់ឈ្មោះ យឿប ឌីណា ហៅម៉េង ទើបមាន បញ្ហានេះកើតឡើងតែម្តង ។

ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ  ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ការិយាល័យជំនាញកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ចំណែក​ជនរងគ្រោះ​ប្រគល់ជូន​មន្ទីរ​សង្គម​កិច្ច អតីត​យុវជន និងយុវនីតិសម្បទាខេត្តសៀមរាប ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!